តំណាងនាយឧត្តមសេនីយ៍ នេត សាវឿន ចូលរួមប្រកាសស្នងការនគរបាលខេត្តកែប

181

(កែប)៖ ស្នងការនគរបាលខេត្តកែប ត្រូវបានប្រកាសផ្លាស់ប្តូរ និងផ្ទេរភារកិច្ច នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨នេះ នាសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកែប ក្រោមគណៈអធិបតីភាពលោកនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក កែន សត្ថា អភិបាលខេត្តកែប និងមន្ត្រីកងកម្លាំងក្រោមឱវាទជាច្រើនរូបទៀត។
លោកនាយឧត្តមសេនីយ៍ ប៉ែន វិបុល បានណែនាំ​លោក​ស្នងការនគរបាលខេត្តកែបដែលទើបប្រកាសតែងតាំងថ្មី ត្រូវបន្ដរក្សាសាមគ្គីភាពផ្ទៃក្នុង និងបន្តពង្រឹងសមត្ថភាព របស់មន្ដ្រីក្រោមឱវាទ ដោយមិនត្រូវប្រកាន់បក្ខពួកនោះទេ ។ លោកនាយឧត្តមសេនីយ៍ ប៉ែន វិបុល ​ក៏បានជំរុញ​​ស្នងការថ្មី ត្រូវសិក្សាស្វែងយល់ពីភូមិសាស្ត្រ និងស្ទង់ទឹកចិត្តកម្លាំងក្រោមឱវាទ ឬថ្នាក់ក្រោម​ របស់អំពីតម្រូវការ របស់កងកម្លាំងឲ្យបានត្រឹមត្រូវ។
បន្ថែមលើនេះ លោក ប៉ែន វិបុល ក៏បានផ្តាំផ្ញើដល់មន្រ្តីថ្នាក់ក្រោម ក៏ត្រូវស្វែងយល់ និងគោរពថ្នាក់លើរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនដែរ។

ព្រមជាមួយនេះនេះ លោក ប៉ែន វិបុល សង្កត់ធ្ងន់ដល់មន្ត្រីនគរបាល​ខេត្តរ​កែប​ទាំងអស់ ​ត្រូវ​សាមគ្គី​ផ្ទៃក្នុង និង​បញ្ចៀស​ ឲ្យ​បាន​ការប្រកាន់​បក្ខពួក ​នៅក្នុង​អង្គភាព​ និង​ត្រូវ​រួមគ្នា​ធ្វើកិច្ចការ​ងារបំរើប្រជាពលរដ្ឋ​ ឲ្យស្របតាមតួនាទីរៀងៗខ្លូន ។

សូមបញ្ជាក់ថា តាមប្រកាសរបស់ក្រសួងមហាផ្ទៃត្រូវបានតែងតាំងលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការរងនគរបាលខេត្តព្រះសីហនុ ជាស្នងការនគរបាលខេត្តកែប ជំនួសលោកឧត្តមសេនីយ៍ឯក អ៊ីង សំអុល ដែលត្រូវប្តូរទៅកាន់ជាប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលវិញ ៕

 

Comments

comments