នុះ!!! អាជ្ញាធរខេត្តព្រះសីហនុក្តៅច្រមុះហើយ, នរណារំលោភយកអូរ ប្រឡាយ លូ ម្តងនេះនឹងប្តឹងទៅតុលាការចាត់ការតាមច្បាប់អត់លើកលែងទេ

124

(ព្រះសីហនុ)៖ បុគ្គលទាំងឡាយណាដែលរំលោភយកអូរ ប្រឡាយ លូ និងរឹងទទឹងមិនសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច​ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ​ ចាត់ការតាមច្បាប់អត់លើកលែងទេ ។ នេះបើយោងតាមស្មារតីនៃកិច្ចប្រជុំស្តីពី វឌ្ឍនភាព ការងារគ្រប់គ្រង អូរ ប្រឡាយ លូ ក្នុងក្រុង កាលពីរសៀលថ្ងៃព្រហស្បតិ៍១២កើត ខែស្រាពណ៌ ឆ្នាំច ពស២៥៦២ត្រូវនឹង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ របស់គណៈកម្មការពិនិត្យគ្រប់គ្រងប្រព័ន្ធលូ អូរ ប្រឡាយ ត្រពាំង និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់​ ក្នុងខេត្តព្រះសីហនុ។

ការលើកឡើងខាងលើនេះបន្ទាប់ពីមានបុគ្គលមួយចំនួនមានចិត្តលោភលន់បានធ្វើការចាក់ដីរំលោភយកអូរ ប្រឡាយ លូ ធ្វើជាកម្មសិទ្ធីធ្វើអោយប្រព័ន្ធបង្ហូរទឹករួមតូចមិនអាចហូរដោយស្រួលដូចដើម ដែលជាហេតុបណ្តាលអោយលិចផ្ទះប្រជាពលរដ្ឋ និងផ្លូវក្នុងក្រុងជាដើម ។ ផ្តើមចេញពីបញ្ហានេះធ្វើអោយប្រជាពលរដ្ឋធ្វើការរិះគន់ធ្ងន់ៗមកលើអាជ្ញាធរខេត្ត ក្រុងយ៉ាងចាស់ដៃជាទីបំផុតដែលគ្មានសមត្ថភាពក្នុងការការពារ អូរ ប្រឡាយ ធម្មជាតិ និងលូជាដើម ។

លោក ជាវ វិជ្ជាក់ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការពិនិត្យគ្រប់គ្រងប្រព័ន្ធលូ អូរ ប្រឡាយ ត្រពាំង និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងខេត្តព្រះសីហនុបញ្ជាក់ថា រដ្ឋបាលខេត្តនឹងបន្តអនុវត្តការងារផ្លូវច្បាប់លើបុគ្គលណាដែលបានរំលោភយកអូរ ព្រែក ប្រឡាយ ផ្លូវទឹក នឹងឈានទៅដល់ការកសាងឯកសារបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
លោក ជាវ វិជ្ជាក់ បានផ្តាំផ្ញើអោយមន្រ្តីពាក់ព័ន្ធ ត្រូវពង្រឹងសមត្ថភាពបន្ថែម និងខិតខំប្រឹងប្រែងមួយកំរឹតទៀតដើម្បីអោយការងារមានប្រសិទ្ធភាពតាមការណែនាំរបស់ថ្នាក់ដឹកនាំ ៕​

Comments

comments