ពូកែនិយាយមិនស្តាប់!!! អាជ្ញាធរស្ទូចតូបដូរលុយរបស់ចិនយកទៅដាក់នៅសាលាក្រុងអោយដឹងដៃម្តង

578

(ព្រះសីហនុ)៖ តូបដូរលុយរបស់ជនជាតិចិនគ្មានច្បាប់ ដែលកន្លងមកបានដាក់នៅលើចិញ្ចើមផ្លូវមុខសណ្ឋាគារខ្សាច់មាស នៅម្តុំឆ្នេរអូឈើទាល ស្ថិតនៅក្នុងសង្កាត់លេខ៤ ហើយក្រោយមកបានលើកយកទៅដាក់នៅចិញ្ចើមផ្លូវមុខធនាគារ កម្ពុជាសាធារណៈ ស្ថិតនៅសង្កាត់លេខ២ ក្រុង និងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៨នេះត្រូវរដ្ឋបាលក្រុងព្រះសីហនុប្រើវិធានការក្តៅស្ទូចយកមករក្សាទុកនៅសាលាក្រុងព្រះសីហនុ ។

សកម្មភាពនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៨នេះខណៈពេលដែលរដ្ឋបាលក្រុងព្រះសីហនុបន្តរៀបចំសណ្តាប់ធ្នាប់រំដោះចំណីផ្លូវក្នុងក្រុង ។

ជុំវិញសកម្មភាពនេះសាធារណៈជនបានសំដែងនូវការសាទរ និងគាំទ្ររយ៉ាងខ្លាំងចំពោះអាជ្ញាធររដ្ឋបាលក្រុងព្រះសីហនុ ដែលបានប្រើវិធានការក្តៅចំពោះជនជាតិចិនដែលមិនគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកុំអោយជនជាតិចិនមួយចំនួនតូចទាំងនោះមើលស្រាលមកលើអាជ្ញាធរកម្ពុជាយើង ៕

Comments

comments