ជនជាតិចិន២ក្រុមយកក្រុងព្រះសីហនុជាកន្លែងសាកកំលាំងគ្នាចុងក្រោយតុលាការចេញដីការដាក់គុក២នាក់

146

(ព្រះសីហនុ)៖ ជនជាតិចិន២ក្រុមយកក្រុងព្រះសីហនុជាកន្លែងសាកកំលាំងវាយគ្នាយ៉ាងអនាធិបតេយ្យ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានចំនួន១៧នាក់ចុងក្រោយត្រូវតុលាការចេញដីការដាក់គុក២នាក់ ។

សមត្ថកិច្ចបានអោយដឹងនៅព្រឹកថ្ងៃទី២៥ ខែសីហា​ ឆ្នាំ២០១៨នេះថាបានឃាត់ខ្លួនជនជាតិចិន ចំនួន១៧នាក់ ដោយសារតែពួកគេបានវាយគ្នាយ៉ាងអនាធិបតេយ្យ នៅក្រុងព្រះសីហនុ កាលពីវេលាម៉ោង ០០៖៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្រុមទី២៣ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយករណីប្រើហិង្សាដោយចេតនាដាក់គ្នារវាងជនជាតិចិន និងជនជាតិចិន បានកើតឡើងបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ហើយបច្ចុប្បន្នអ្នករបួសនេះ កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ។

បន្ទាប់ពីទទួលបានដំណឹងនេះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអន្តរាគមន៍ពិសេស​ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ​ជួន​ ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនជាតិចិនបានចំនួន១៧នាក់ មកធ្វើការសាកសួរតាមនីតិវិធី ។ បន្ទាប់ពីបានបើកការស្រាវជ្រាវ សួរចម្លើយ និងការចង្អុលបង្ហាញរបស់ជនរងគ្រោះ អ្នកដែលបានប្រព្រឹត្តអំពើហិង្សាមកលើខ្លួនមានតែ២នាក់ប៉ុណ្ណោះក្នុងចំណោម ១៧នាក់ដូចខាងលើ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលត្រូវគេធ្វើបាបមានឈ្មោះ DO LI ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ EC៩៩៥៨០៧៨ មុខរបរ បុគ្គលិកអនឡាញនៅកាស៊ីណូ LIXIN ជាន់ទី៣ ស្នាក់នៅអាគារបុគ្គលិករបស់កាស៊ីណូ LIXIN ក្នុងក្រុមទី២៣ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។ ជនរងគ្រោះបានរងរបួសត្រង់ក្បាលយ៉ាងធ្ងន់ និងដងខ្លួន ហើយកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ។

ចំណែកជនសង្ស័យដែលប្រើហឹង្សាមកលើជនរងគ្រោះមាន២នាក់គឺ៖១-ឈ្មោះ LI HONG CHANG ភេទប្រុស អាយុ២៣ឆ្នាំ និង២-ឈ្មោះ LIU YI CHANG ភេទប្រុស អាយុ២៦ឆ្នាំ។ ជនសង្ស័យទាំងពីរនាក់ ជាជនជាតិចិនដូចគ្នា មុខរបរ បុគ្គលិកអនឡាញនៅកាស៊ីណូ LIXIN ជាន់ទី៣ ស្នាក់នៅអាគារបុគ្គលិករបស់កាស៊ីណូ LIXIN ស្ថិតក្នុងក្រុមទី២៣ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុដូចគ្នា និងជាជនដៃដល់ដូចគ្នា។

វត្ថុតាងចាប់យកបានរួមមាន៖ ពិលឆក់ ០២ដើម, ដងដែកជូតផ្ទះ ០១ដើម, បំពង់ទីបជ័រ ០១ដើម, ដែកដំទឹកកក ០១ដើម ខ្សែលោតអន្ទាក់ ០១ខ្សែ។

រឿងហេតុកើតឡើងដោយសារតែជនសង្ស័យ បានចោទប្រកាន់ជនរងគ្រោះថា បានលួចលុយរបស់ក្រុមហ៊ុនតាមប្រព័ន្ទអនឡាញ ហើយក៏ប្រើហិង្សាទៅលើជនរងគ្រោះតែម្តង។

នៅរសៀលថ្ងៃដដែលបន្ទាប់ពីសមត្ថកិច្ចបញ្ជូនទៅតុលាការជនសង្ស័យទាំង២នាក់ ត្រូវបានតុលាការសំរេចចេញដីការឃុំខ្លួនជាបណ្តោះអាសន្នដើម្បី ចាត់ការតាមនីតិវិធី ៕

Comments

comments