តូបលក់ដូរគ្មានសណ្តាប់ធ្នាប់នៅឆ្នេរសណ្ឋាគារសុខាខេត្តព្រះសីហនុត្រូវអាជ្ញាធរចុះរុះរើក្រោយពីណែនាំមិនស្តាប់

288

(ព្រះសីហនុ)៖ តូបលក់ដូរគ្មានសណ្តាប់ធ្នាប់របស់ប្រជាពលរដ្ឋមួយចំនួននៅតំបន់កន្ទុយនាគ ក្បែរសណ្ឋាគារ សុខា ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែល កន្លងមកត្រូវបានគេរិះគន់ ថាបានបង្កធ្វើអោយប៉ះពាល់បរិស្ថាន និងផ្នែកទេសចរណ៍ត្រូវបានអាជ្ញាធរក្រុងព្រះសីហនុត្រូវអាជ្ញាធរចុះរុះរើ ហើយនារសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ បន្ទាប់ពីបានណែនាំច្រើនលើកមិនស្តាប់ ។

ក្នុងពេលចុះបោសសំអាតរៀបចំសណ្តាប់ធ្នាប់តូបលក់ដូរគ្មានសណ្តាប់ធ្នាប់ត្រូវបានប្រជាពលរដ្ឋដែលជាម្ចាស់តូបបានធ្វើការរវ៉ាស្រែកឡូឡាដាក់អាជ្ញាធរយ៉ាងចាស់ដៃផងដែរ ប៉ុន្តែអាជ្ញាធរបានជំនះការរុះរើនេះបានសំរេច ដោយសារតែមិនអាចទុកតទៅទៀតព្រោះប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិធ្វើការរិះគន់ខ្លាំងណាស់ថា គ្មានបរិស្ថាន អនាម័យ និងសណ្តាប់ធ្នាប់ជាដើម ។

លោក សន កុសល អភិបាលរងក្រុងព្រះសីហនុ ដែលបានដឹកនាំកងកំលាំង ស្ថាប័នជំនាញពាក់ព័ន្ធ ចុះរុះរើតូបទាំងនេះបានថ្លែងអោយដឹងថា គោលបំណងដែលសាលាក្រុងចុះមករៀបចំសណ្តាប់ធ្នាប់ អនាម័យនៅទីនេះគឺដើម្បីទុកកន្លែងនេះអោយភ្ញៀវទេសចរ និងអន្តរជាតិមកកម្សាន្ត ។

ជាចុងក្រោយ លោក សន កុសល សំនូមពរអោយប្រជាពលរដ្ឋចូលរួមសហការសាមគ្គីគ្នាចូលរួមថែររក្សាបរិស្ថាន អនាម័យដើម្បីមុខមាត់ប្រទេសជាតិទាំងអស់គ្នា ។

ជុំវិញសកម្មភាពនេះសាធារណៈជនបានសម្តែងការគាំទ្ររ និងលើកសសើរចំពោះអាជ្ញាធរក្រុងព្រះសីហនុដែលបានចុះរុះរើតូបលក់ដូរដែលមិនមានសណ្តាប់ធ្នាប់ហើយបានធ្វើអោយប៉ះពាល់ដល់ បរិស្ថាន អនាម័យ និងសណ្តាប់ធ្នាប់ជាដើម ៕

Comments

comments