រដ្ឋបាលក្រុងព្រះសីហនុ រួមនិងមន្ទីរបរិស្ថានខេត្តព្រះសីហនុចេញលិខិតអោយមន្ត្រីរបស់ខ្លួនចេញដំណើរចុះត្រួតពិនិត្យ ណែនាំ ការទុកដាក់ សំណល់សំណង់ អោយបានត្រឹមត្រូវ និងដឹកជញ្ជូនជារៀងរាល់ថ្ងៃ

883

(ព្រះសីហនុ)៖ ទំនងទ្រាំលែងបានហើយចំពោះភាពអនាធិបតេយ្យរបស់ម្ចាស់ការដ្ឋានសំណង់មួយចំនួនដែលបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ នៅក្រុងព្រះសីហនុទើបកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ រដ្ឋបាលក្រុងព្រះសីហនុ រួមនិងមន្ទីរបរិស្ថានខេត្តព្រះសីហនុចេញលិខិតបញ្ជាបេសកកម្មអោយមន្ត្រីរបស់ខ្លួនចេញដំណើរចុះត្រួតពិនិត្យ ណែនាំ ការទុកដាក់ សំណល់សំណង់ អោយបានត្រឹមត្រូវ និងដឹកជញ្ជូនជារៀងរាល់ថ្ងៃ ចំពោះទីតាំងការដ្ឋានសំណង់ណាដែលទុកដាក់ប្រភេទសំណល់ការដ្ឋាន លើដីចំណីផ្លូវសាធារណៈ បង្កផលប៉ះពាល់សណ្តាប់ធ្នាប់ សោភ័ណភាពទីក្រុង និងអាចបង្កជាគ្រោះថ្នាក់ផ្សេងៗ…ដោយចាប់ពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ។ ក្រុមការងារនេះនឹងចុះអនុវត្តជាប្រចាំ ដើម្បីណែនាំ ទប់ស្កាត់ និងផាកពិន័យ ចំពោះការដ្ឋានសំណង់ណាដែលមិនគោរពតាមការណែនាំរបស់ក្រុមការងារ ។

ក្រុមប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ បានសំដែងការគាំទ្ររ និងសង្ឃឹមជឿជាក់ថា ក្រុមការងារនេះនឹងសំរេចបានជោគជ័យរបស់ខ្លួន ដើម្បីនាំមកនូវភាពផ្តល់ភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋវិញ ខណៈពេលបច្ចុប្បន្ននេះម្ចាស់ទីតាំងការដ្ឋានមួយចំនួនមិនគោរពច្បាប់ និងសិទ្ធិអ្នកជិតខាងទាល់តែសោះ ៕

Comments

comments