Update: បុរសដែលបើករថយន្តបាញ់២គ្រាប់ នៅក្បែរភូមិគ្រឹះអគ្គស្នងការនគរបាលជាតិ មានមុខងារជាមេធាវី, មូលហេតុបាញ់ព្រោះខឹងមិត្តភក្តិបង្អាប់ ពេលកំពុងផឹកស៊ី

140

បើតាមចម្លើយសារភាពរបស់ជនសង្ស័យ ដែលបាញ់មេឃ២គ្រាប់នេះ បានបញ្ជាក់ថា មុនកើតហេតុរូបគេបានចេញពីហូបការ រួចជិះរថយន្តរបស់ខ្លួន ម៉ាក Lexus 470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8254 តែម្នាក់ឯង មកផឹកបន្តជាមួយមិត្តភក្តិ នៅចំណុចកើតហេតុ ផ្លូវលេខ២១១ កែងផ្លូវ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា។ ក្រោយមកក៏មានការបង្អាប់គ្នាជាមួយមិត្តិភក្តិទៅវិញទៅមក ដោយទ្រាំនឹងពាក្យបង្អាប់របស់មិត្តភក្តិមិនបាន ជនសង្ស័យបានដកកាំភ្លើងរបស់ខ្លួន ម៉ាក GLOCK បាញ់ទៅលើចំនួន២គ្រាប់ តែមិនបណ្តាលឲ្យត្រូវនរណានោះទេ។

ក្រោយធ្វើសកម្មភាពបាញ់ចំនួន២គ្រាប់រួច ជនសង្ស័យជាមេធាវី កាន់អាវុធរូបនេះ ត្រូវបានកម្លាំងអធិការដ្ឋាន នគរបាលខណ្ឌ៧មករា នាំខ្លួនទៅសួរនាំតាមនីតិវិធី៕

Comments

comments