ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយថ្នាំញៀនចំនួន៤៩កញ្ចប់

102

(ព្រះសីហនុ)៖ នៅវេលាម៉ោង ១៣ និង៣០ នាទី ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្ទឹងហាវ បានធ្វើការបង្ក្រាបករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ស្ថិតនៅចំណុចក្រុមទី០៤ ភូមិ០៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ខាត់ ចាន់ ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត ភូមិស្វាយអញ្ជិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

កម្លាំងកងរាជអាវុធហត្ថ បានដកហូតវត្ថុតាងមួយចំនួន ពីជនសង្ស័យរួមមានៈ

១. ថ្នាំញៀនប្រភេទសថ្លា ចំនួន ៤៩កញ្ចប់

២. ទូរស័ព្ទ ចំនួន ០២គ្រឿង

៣. កាបូបលុយ ចំនួន ០១

៦. លុយរៀលចំនួន ៤២០.៥០០រៀល និងលុយបាត ចំនួន ២០បាត។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។

Comments

comments