ស្គាល់អត្តសញ្ញាណបុរសដេកស្លាប់នៅមុខរថយន្ដទាំងក្នុងដៃកាន់កាំភ្លើងនោះហើយ

12


ខេត្តព្រះសីហនុ៖ ស្គាល់អត្តសញ្ញាណបុរសដេកស្លាប់នៅមុខរថយន្ដទាំងក្នុងដៃកាន់កាំភ្លើង ក្នុងខេត្តព្រះសីហនុនោះហើយ ជនរងគ្រោះមានឈ្មោះថា ហេង សៅគីរី ហៅ ពៅស្វា ជាមន្ដ្រីនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិខេត្ដព្រះសីហនុ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅមុខរថយន្ដមានកាន់កាំភ្លើងក្នុងដៃ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ រហូតមកដល់ពេលនេះមិនទាន់ដឹងថាជនរងគ្រោះធ្វើអត្តឃាតដោយខ្លួនឯង ឬត្រូវគេសម្លាប់នោះទេ ពោលកម្លាំងសមត្ថកិច្ចជំនាញរបស់លោកកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់នៅកន្លែងកើតហេតុ៕

 

Comments

comments