ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៦ ខែឧសភាឆ្នាំ២០១៩ វេលាម៉ោង០៤:៥០នាទី នៅផ្លូវជាតិលេខ៤(ឃ្លាំងលើ)ចំណុចមុខការដ្ឋានសំណង់ហាវវិនលក់គ្រឿងសំណង់អន្តរជាតិខេត្តព្រះសីហនុ ស្ថិតក្នុង ក្រុមទី១
១ ភូមិ១ សង្កាត់លេខ១ក្រុង_ខេត្តព្រះសីហនុ។
មានករណីម៉ូតូមិនស្គាល់ម៉ាកជិះគ្នា០២នាក់ដឹកសាកសពទម្លាក់ចោលរួចរត់គេចខ្លួន។
ក្រោយពីទទួលបានព័ត៌មានខាងលើកម្លាំង អ.ហ ក្រុងព្រះសីហនុ សហការជាមួយកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្របានពិនិត្យសាកសពមិនស្គាល់អត្ត
សញ្ញាណ ភេទប្រុស អាយុប្រហែល៤០ឆ្នាំ ពាក់អាវយឺតដៃខ្លី ពណ៌ស មានសសេរអក្សចិនពីមុខ,ស្លៀកខោយឺត ជើងវែងពណ៌ខ្មៅ (សូមបញ្ជាក់ថា៖ សាកសពមិនដឹងថាខ្មែរឬជនជាតិចិននោះទេ)។
បច្ចុប្បន្នសាកសព បានយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកចំការចេកក្រុងព្រះសីហនុ ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណបន្ត៕