នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវតាមដានស្វែងរករថយន្តដឹកប្រេង០១គ្រឿងដែលប្រជាពលរដ្ឋបានរាយការណ៍ថាជារថយន្តគួរឲ្យសង្ស័យខុសប្រក្រតី។លុះដល់ពេលរសៀលសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញបានប្រទះឃើញរថយន្តខាងលើចរាចរលើកំណាត់ផ្លូវជាតិលេខ៥ត្រង់ចំណុចភូមិផ្សារលិច សង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅក៏ធ្វើការត្រួតពិនិត្យជាក់ស្តែងឃើញថារថយន្តនេះពិតជាបានប្រព្រឹត្តល្មើសច្បាប់ដោយលួចដឹកឈើក្រញូងជំនួសប្រេងសាំងបន្លំភ្នែកសមត្ថកិច្ចនិងមហាជនទូទៅ ក៏បានឃាត់យកមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងសុំការអនុញ្ញាតពីលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បង្កើតគណកម្មការដោយមានការចូលរួមពីមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញមន្ត្រីផ្នែករដ្ឋបាលព្រៃឈើចំការមនមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើដង្កោនិងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការឆែកឆេររុះរើកំណាត់ឈើរាប់និងថ្លឹងជាលទ្ធផលទទួលបានគឺរថយន្តម៉ាក HYUNDAI ពណ៌សលាយខៀវមានស៊ីតែនចំណុះ៣៣០០លីត្រ ពាក់ស្លាកលេខភ្នំពេញ 3B-3538 មិនមានផ្ទុកប្រេងទេតែលួចបង្កប់ឈើក្រញូងចំនួន២៣១៥ដុំទម្ងន់២៤១០គីឡូក្រាម ។ បន្ទាប់ពីបានធ្វើកំណត់ហេតុត្រួតពិនិត្យចប់សព្វគ្រប់នៅថ្ងៃទី០៨ខែកក្កដា ឆ្នាំ២០១៧ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញក៏បានផ្ទេរសំណុំរឿងនិងវត្ថុតាងប្រគល់ជូនសមត្ថកិច្ចជំនាញនៃរដ្ឋបាលព្រៃឈើ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់។
ព័ត៌មានសំខាន់ ប្រេងសាំងប្រែ...