ខេត្តកំពង់ចាម ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងឡានដឹកកម្មករនិងឡានដឹកធ្យូងកើតឡើងនៅ ភូមិគោករវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ បានបណ្តាលអោយកម្មករ-កម្មការនីរោងចក្រជាច្រើននាក់រងរបួសកាលពីម៉ោង៦ និង៤០ នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧។សមត្ថកិច្ចបានឲ្យដឹងថា កម្មករ-កម្មការនីបម្រើការនៅរោងចក្រខាលីងតុន ខេមបូឌា របួស២៦នាក់ ធ្ងន់៦នាក់ ត្រូវបានបញ្ជូនចូលសំរាកនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ចំនួន២០នាក់។ដោយឡែកអ្នករបួសធ្ងន់ ចំនួន៦នាក់បានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតភ្នំពេញ។លោក គួច ចំរើន អភិបាលខេត្តកំពង់ចាមបានចុះសួរសុខទុក្ខនិងនាំយកថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្តល់ជូនជនរងគ្រោះចំនួន២០នាក់ក្នុងម្នាក់ៗថវិកា១០ម៉ឺនរៀល និងបានចុះសួរសុខទុក្ខដល់អ្នកជម្ងឺសម្រាលកូន ជំងឺទូទៅដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកនេះដែរចំនួន ៤២នាក់ក្នុងម្នាក់ៗថវិកា៥ម៉ឺនរៀល ៕