ក្រុងតាខ្មៅ៖គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តមួយបានកេីតឡេីងបណ្តាលអ្នកជិះម៉ូតូម្នាក់ស្លាប់នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ កាលពីវេលាម៉ោង០៦និង១០នាទីត្រង់ចំណុចខាងមុខផ្ទះលោកស្រីប្រាក់ ស៉ីថា លើផ្លូវលេខ21Aស្ថិតក្នុងភូមិព្រែកសំរោង២ សង្កាត់កំពង់តាខ្មៅ ក្រុងតាខ្មៅ។ ហេតុការណ៍នេះបាន បង្កឡើងដោយម៉ូតូHonda Dream C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DE-3620អ្នកបើកបរឈ្មោះម៉ី សំរាំង ភេទប្រុស អាយុ៣៤ឆ្នាំ(ស្លាប់នៅកន្លែង)មានទីលំនៅក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅបើកបរក្នុងទិសដៅពីជើងទៅត្បូងមកដល់ចំណុចខាងលើប៉ះរថយន្តម៉ាកASIA COSMOS ពណ៍លឿង ពាក់ស្លាកលេខ 3A-0293 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ(គេចបាត់)បើកបរក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង បណ្តាលអោយអ្នកបើកបរម៉ូតូដួលចូលកង់រថយន្តខាងស្តាំខាងក្រោយកិនចំក្បាលបណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ។បន្ទាប់ពីកើតហេតុរថយន្តបើករហូតដល់ស្ពានតាំង ហ៑ុនរួចបានចតចោលហើយអ្នកបើកបរគេចបាត់។អ្នកបើកបរម៉ូតូត្រូវបានរថយន្តរបស់ស្នងការដ្ឋានខេត្តកណ្តាលដឹកយកទៅប្រគល់ជូនគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំពោះមធ្យោបាយទាំង២ត្រូវបានសមត្ថកិច្ចយកមករក្សារទុកនៅអធិការដ្ឋានក្រុងតាខ្មៅបណ្តោះអាសន្ន។ មូលហេតុមកពីអ្នកបើកបរម៉ូតូបើកបរជែងខ្វះការប្រុងប្រយ័ត្ន។