កោះតាង : សម្រស់ពិសិដ្ឋឋិតបាតសមុទ្រ

363

ព្រះសីហនុ : ឋិតក្នុងទឹកសមុទ្រពណ៌ខៀវស្រងាត់និងព្រៃឈើដ៏ស្រស់បំព្រង កោះតាងត្រូវបង្ហាញខ្លួនឡើងជាមួយសម្រស់ដ៏ពិសិដ្ឋទាក់ចិត្តអ្នកទេសចរគ្រប់ប្រាណឱ្យចង់ទស្សនាហើយមកទស្សនាទៀតមិនជិនណាយ ពិសេសគឺសម្រស់ដ៏ស្រស់បំព្រងនៅបាតសមុទ្រតែម្ដង។

ម្ចាស់ Page ដែលមានឈ្មោះថា ទៀ សុខា – Tea Sokha បានសរសេររៀបរាប់ទាំងមោទនភាពជាតិយ៉ាងដូច្នេះ “កន្លងមកខ្ញុំធ្លាប់តែទស្សនា​រូបភាពក្រោមបាតសមុទ្រ​ដ៏ស្រស់ស្អាតនៅប្រទេសគេតាមរយៈកញ្ចក់ទូរទស្សន៍​ តែពេលនេះខ្ញុំបាន​មើលឃើញដោយផ្ទាល់​នូវទេសភាពដ៏ស្រស់ត្រកាល​នៃហ្វូងមច្ឆា​ ផ្កាថ្ម​ និងពពួកសត្វជាច្រើនទៀត​ក្នុងបាតសមុទ្រ​កោះតាង ខេត្តព្រះសីហនុ​របស់កម្ពុជាយើង​។​ ហ្វូងមច្ឆា​ ផ្កាថ្ម​ និងជីវចម្រុះ​ក្នុងបាតសមុទ្រកោះតាងនេះ​ ពិតជាស្រស់ស្អាត​ណាស់មិនចាញ់បាតសមុទ្រប្រទេសដទៃទៀតនោះទេ​។ សូមចូលរួមជួយការពារធនធានធម្មជាតិ​ និងបរិស្ថានរបស់កម្ពុជាយើង​ ដើម្បីខ្លួនឯង ដើម្បីកូនចៅយើង​និងដើម្បីប្រទេសជាតិយើង។ ខ្ញុំសូមប្តេជ្ញាថា​ នឹងការពារ​ថែរក្សា​ធនធានធម្មជាតិបាតសមុទ្រ​របស់កម្ពុជាយើង​ឱ្យអស់ពីលទ្ធភាព​ តាមដែលអាចធ្វើបាន​ ហើយសូមចូលរួមជាមួយរាជរដ្ឋាភិបាល​ ក្នុងការការពារ​ អភិរក្សធនធានបាតសមុទ្រ​ និងគាំទ្រចំពោះគម្រោងបង្កើតឧទ្យានជាតិបាតសមុទ្រ​ ដើម្បីទុកជាមរតកដល់ប្រជាពលរដ្ឋខ្មែរយើងជំនាន់ក្រោយ”

ជាមួយនឹងសម្បត្តិធម្មជាតិដ៏ពិសិដ្ឋដែលមាននៅទឹកដីខ្មែរ គ្រប់គ្នាតែងមានមោទនភាពយ៉ាងក្រៃលែង ហើយគ្រប់គ្នាតែមិនចង់ឱ្យវាបាត់បងទៅវិញដោយប្រការណាមួយឡើយ។ ទេសចរណ៍ជាឧស្សាហកម្មគ្មានផ្សែងដែលចិញ្ចឹមប្រជាជនខ្មែរឱ្យបានធំធាត់សេដ្ឋកិច្ចឥតស្គាំងស្គមបាន។

Comments

comments