លោក ហ៊ុន ម៉ានី និងក្រុមការងារ ក៏បានធ្វើពិធីសូត្រមន្ត​បង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុបាក់រលំអគារ នៅ​ខេត្តព្រះសីហនុ​

70

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា​ ឆ្នាំ២០១៩ លោក​ ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌​ និងទេសចរណ៍ នៃរដ្ឋសភា អមដំណើរដោយឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ រួមទាំងសហការី បានអញ្ជើញប្រគេនទៀនព្រះវស្សា ​និងទេយ្យទានចំពោះព្រះសង្ឃ នៅវត្តស្មាច់ដែង ស្ថិតនៅក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ឆ្លៀតក្នុងឱកាសនោះលោក និងក្រុមការងារ ក៏បានធ្វើពិធីសូត្រមន្ត​បង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុបាក់រលំអគារកាលពីថ្មីៗកន្លងទៅនេះ និងជូនមគ្គផលកុសលផលបុណ្យចំពោះជនរងគ្រោះដែលរស់រានមានជីវិត សូមឲ្យឆាប់បានជាសះស្បើយ និងត្រលប់ទៅប្រកបរបរប្រចាំថ្ងៃតាមធម្មតា។

បន្ទាប់ពីពិធីនេះលោក ហ៊ុន ម៉ានី​ និងគណៈប្រតិភូ នឹងអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណ ដល់បងប្អូនកងកម្លាំង និងក្រុមសង្គ្រោះទាំងអស់ ដែលបានចូលរួមក្នុងបេសកម្មជួយសង្គ្រោះជនរងគ្រោះក្នុងឧបទ្ទវហេតុរលំអគារកាលពីថ្ងៃទី​២២ ខែមិថុនា ឆ្នាំ២០១៩៕

 

Comments

comments