យុទ្ធនាការសំអាតសំរាមនៅទូទាំងក្រុងព្រះសីហនុ ដេីម្បីលេីកសោភ័ណភាពទីក្រុងទេសចរណ៍នាទីសនារតី

52

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារក្រុមទីមួយ ប្រមូលសំរាមនៅមុខភូមិគ្រឹះសម្តេចតេជោ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ បានបញ្ជាក់ថា កម្មវិធីសម្អាតទីក្រុងព្រះសីហនុរបស់យើងនាពេល នេះ មានមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកស្មគ្រ័ចិត្ត ក្រុមហ៊ុនឯកជន និងបងប្អូនប្រជាពលរដ្ឋ ចូលរួមកម្មវិធីសម្អាតក្រុងរបស់យើង ។

ឯកឧត្តមបញ្ជាក់ថា សំរាមដែលនៅ សេសសល់ក្នុងខេត្តព្រះសីហនុ ពិតជាមានចំនួនយ៉ាងច្រើន សំរាមកើនឡើងដោយសារតែមនុស្សជាអ្នកប្រើប្រាស់ រយៈពេលកន្លងមក សំរាមពិតជាលើសពីតម្រូវការ នៃការដឹកជញ្ជូនចេញ ធ្វើឲ្យសំរាមនៅសេសសល់ជាបន្តបន្ទាប់ ថ្ងៃនេះយើងបង្កើតជាកម្មវិធីប្រមូលសំរាមចេញពីទីក្រុងព្រះសីហនុ បានបែងចែកជាបួនគោលដៅ មានមនុស្សជិត ៥.០០០ នាក់ នឹងគ្រឿងចក្រជិត ២០០គ្រឿង ដើម្បីបើកយុទ្ធនាការប្រមូលសំរាមដែលនៅសេសសល់ ដឹក ជញ្ជូនទៅកាន់ទីលានចាក់សំរាម។ យើងបែង ចែកជាបួនគោលដៅ នេះជាគោលដៅទី១ ចុះទៅតាមសង្កាត់នីមួយៗ ដោយបានត្រៀមសម្ភារៈ ឧបករណ៍ផ្សេងៗទៀតដើម្បីសម្អាតសំរាមក្រុងព្រះសីហនុ ។ ថ្ងៃនេះយើងជួបជុំគ្នា ក្នុងគោលដៅប្រមូលសំរាមចេញ ពីទីក្រុងព្រះសីហនុ សូមឱ្យអ្នកប្រើប្រាស់សំរាមទាំងអស់ត្រូវមានការយល់ដឹងឱ្យបានច្បាស់អំពីសំរាម យើងគ្រប់គ្រងសំរាមបាន សំរាមមិនជាបញ្ហានោះទេ ។

បញ្ហាសំរាមកំពុងរីកធំលើសពីសមត្ថភាពក្រុមហ៊ុនដឹកជញ្ជូនចេញ យ៉ាងណាក៏ ដោយយើងរួមគ្នាខិតខំគ្រប់គ្រងសំរាមនេះឱ្យបានច្បាស់លាស់ រៀបចំផែន ការឱ្យបានគត់មត់ក្នុងការដឹកជញ្ជូនចេញឱ្យបានទាន់ពេលវេលា តាមចំនួនសំរាមដែលជញ្ជូនចេញឱ្យងាយស្រល ហើយអ្នកពាក់ព័ន្ធបង្កើតសំរាម សូមចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងទៀងទាត់តាមពេល វេលាកំណត់។ វិធានការសំអាតសំរាម តាមរយៈការអប់រំ ការវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ប៉ុន្តែយើងនៅខ្វះយន្តការសហការគ្នា និងការចូល រួមពីគ្រប់មជ្ឈដ្ឋានទាំង អស់ ប៉ុន្តែសំរាមនូវរាយប៉ាយនៅតាមដងផ្លូវសាធារណៈ មុខគេហដ្ឋានរបស់ប្រជាពលរដ្ឋ ធ្វើឲ្យមានផលប៉ះពាល់ដល់កម្មវិធីសម្អាតសំរាម ប៉ះពាល់ភាពស្អាតនៃទី ក្រុងរបស់យើង ។ សុំឲ្យបងប្អូនប្រជាពលរដ្ឋ អ្នកស្ម័គ្រចិត្តបន្តការអប់រំ ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជា ពលរដ្ឋ ដែលជាអ្នក បង្កើតសំរាមនៅទូទាំងក្រុងព្រះសីហនុរបស់យើង ឱ្យពួកគាត់ចូលរួមវេចខ្ចប់ គ្រប់គ្រងសំរាមឱ្យមានអនាម័យ បរិស្ថានល្អ ចាប់ពីពេលនេះតទៅ ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា សំរាមធ្វើឲ្យបរិស្ថានមិនស្អាត ធ្វើឱ្យប៉ះ ពាល់ដល់សោភ័ណភាព សំរាមបង្កគ្រោះ ថ្នាក់ដល់សុខភាពសាធារណៈរបស់យើងគ្រប់គ្នា ផ្តើមចេញពីបញ្ហានេះ វានឹងក្លាយជាបញ្ហាប្រឈមដល់សុខភាព កើតនូវជំងឺផ្សេងៗ មេរោគផ្សេងៗ គ្រោះថ្នាក់ដល់សុខភាព សំរាមធ្វើឲ្យប៉ះ ពាល់ដល់ស្ថាន ភាពសេដ្ឋកិច្ចប្រជាពលរដ្ឋរនៅទី នេះផងដែរ ព្រោះថាអ្នកទេសចរទាំងឡាយ អ្នកធ្វើដំណើរទាំងឡាយ អ្នកធ្វើជំនួញទាំងឡាយ គេពិតជាមិនចង់ឱ្យមានផលប៉ះ ពាល់សុខភាពរបស់គេនោះទេ ។ គេមកទស្សនានៅខេត្តព្រះសីហនុ គេចង់មកយកនូវបរិយាកាសល្អ ស្រូបចូលក្នុងរាង កាយរបស់គេ ហើយនៅទីនេះពោរពេញដោយសំរាម ប្រាកដណាស់អ្នកទេសចរទាំងនោះ គេមិនចង់មកទីនេះទេ ។

ពួកគេនឹងនិយាយមិនល្អពីយើងផងដែរ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាអនាម័យ បរិស្ថាន ជាចំណែកមួយធ្វើការទាក់ទាញដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគឱ្យគេមានទំនុកចិត្តមកកាន់ខេត្តព្រះ សីហនុរបស់យើង លើកកម្ពស់ការអភិវឌ្ឍន៍ក្រុងព្រះសីហនុកាន់តែល្អប្រសើរថែមទៀត ជាការរួម ចំណែកលើកកម្ពស់ជីវភាពរបស់ប្រជា ពលរដ្ឋឱ្យកាន តែល្អប្រសើរ ។ សូមឱ្យបងប្អូនទាំងអស់ ក្លាយខ្លួនទៅជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការ គ្រប់គ្រងសំរាមនៅក្នុងក្រុងព្រះសីហនុ របស់យើងក្នុងការប្រមូល និងដឹកសំរាមចេញ អ្វីដែលសំខាន់ គឺការអប់រំ ផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការវេចខ្ចប់ទុកដាក់សំរាម និងការបញ្ចេញសំរាមទាន់ពេលវេលា៕

 

Comments

comments