ទូ​រកុងតឺន័រ​ ៨៣ទូ ផ្ទុកកាកសំណល់សំរាមនាំចូលមកកម្ពុជាត្រូវកម្លាំងសមត្ថកិច្ចគយបង្ក្រាបបាន

107

ខេត្តព្រះសីហនុ៖ មាន​ការ​ភ្ញាក់ផ្អើល​ដោយ​សារព័ត៌មាន​សឹងតែ​គ្រប់​ប៉ុស្តិ៍​បាន​ចេញ​ផ្សាយ​ពី ទូរ​កុងតឺន័រ​និង​ការបង្ក្រាបការលួចនាំចូលកាកសំណល់សំរាមចូលមកកម្ពុជាបើតាមប្រសាសន៍របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់អោយដឹងជាផ្លូវការថា៖
ទី១- កុងទឺន័រចំនួន៨៣ទូរ ដែលមានផ្ទុកកាកសំណល់សំរាមនាំចូលពីបរទេសត្រូវកម្លាំងសមត្ថកិច្ចនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបើកប្រតិបត្តិការបង្ក្រាបបាននៅខេត្តព្រះសីហនុ។ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៩ នេះ ក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងស្ថាប័នពាក់ព័ន្ធបានសម្រេចគាស់ទូរកុងទឺន័រទាំងអស់នោះ ដើម្បីពិនិត្យជាក់ស្ដែងនៅក្នុងកំពង់ផែខេត្តព្រះសីហនុ។

ទី២-​ ការគាស់ទូរកុងទឺន័រនៅរសៀលនេះ ដឹកនាំដោយលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងលោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោក គួច ចំរើន អភិបាលនៃគណៈខេត្តព្រះសីហនុ លោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តព្រះសីហនុ។

ទី៣​- ការបង្ក្រាបលើការនាំចូលសំរាមពីបរទេសមកចូលប្រទេសកម្ពុជានៅពេលនេះ បញ្ជាក់ពីកិច្ចសហការយ៉ាងស្អិតរមួតរវាងក្រសួងបរិស្ថាននិងស្ថាប័នពាក់ព័ន្ធរួមមានអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងកំពង់ផែស្វយ័តក្នុងការ ទប់ស្កាត់ទំនិញហាមឃាត់មិនឱ្យចូលមកកម្ពុជាបាន។
ទី៤- ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនានាជាពិសេសអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងកំពង់ផែស្វយ័តដែលបានចាត់វិធានការបង្ក្រាបបានទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពលើការនាំចូលទំនិញហាមឃាត់សំរាមនេះ។
ទី៥- សមត្ថកិច្ចកិច្ចនឹងកំណត់ថាទំនិញហាមឃាត់ទាំងនេះមកពីប្រភពណា ហើយនឹងត្រូវបញ្ជូនទៅប្រភពដើមវិញ និងធ្វើការផាកពិន័យលើក្រុមហ៊ុនដែលនាំចូលមកនោះតាមច្បាប់ជាធរមាន។ ក្រសួងបរិស្ថាននិងសមត្ថកិច្ច ពាក់ព័ន្ធនឹងធ្វើការស៊ើបអង្កេតស៊ីជម្រៅបន្ថែមទៀតដើម្បីស្វែងរកប្រភព និងឫសគល់ដែលនាំឱ្យមានការនាំចូលសំណល់សំរាមនេះមកកាន់ប្រទេសកម្ពុជា។
ទី៦-​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ជាច្រើនលើករួចមកហើយថា «រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឲ្យមានជាដាច់ខាតចំពោះការនាំចូលសំណល់ប្លាស្ទិកមកកែច្នៃនៅកម្ពុជា។ កម្ពុជាមិនមែនជាធុងសំរាមសម្រាប់ការបោះចោលបច្ចេកវិទ្យាហួសសម័យនោះទេ ហើយរដ្ឋាភិបាលជំទាស់ជានិច្ចនឹងការនាំចូលសំណល់ប្លាស្ទិកនិងប្រេងម៉ាស៊ីនមកកែច្នៃនៅកម្ពុជា៕

 

Comments

comments