បាននាំអំណោយបន្តិចបន្តួចដែលអាចជួយដោះស្រាយបន្ទុកជីវភាពមួយគ្រា ជូនដល់គ្រួសារក្រីក្រភ្លើងឆេះផ្ទះនៅឃុំរំចេក…

168

ខេត្តត្បូងឃ្មុំ៖ រសៀលថ្ងៃទី ១៨ កក្កដា ២០១៩ កូនដំរីស្រុកបាននាំអំណោយមាន ៖ អង្ករ ៥០ គីឡូ , ទឹកត្រី ០១ យួរ , ទឹកស៊ីអ៉ីវ ០១ យួរ ត្រីខ ០១ យូរ , ប្រហុក អំបិល ប៊ីចេង , ខ្ទឹមស ០១ គីឡូ , ត្រសក់ចាវ ០១ គីឡូ , ត្រីងៀត ០១ គីឡូ , មុង ភួយ កន្ទេល ខ្ទើយ តង់ ទៅជូនអ្នកមីងម្នាក់នៅភូមិកំពៃ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលរងគ្រោះថ្នាក់អគ្គីភ័យឆាប់ឆេះផ្ទះអស់គ្មានសល់អ្វី កាលពីយប់ថ្ងៃទី ១១ កក្កដា ២០១៩ ។

ប៉ុន្តែគួរឲ្យអាណិតនោះ គឺរស់នៅលើដីអ្នកភូមិនោះ មានកូននិងចៅចំនួន ០៥ នាក់ (ចៅៗត្រូវម្តាយឪពុកស្លាប់ចោល) នៅក្នុងបន្ទុកគ្រួសារ ។ ម្យ៉ាងទៀតក៏សុំសរសើរចំពោះអ្នកមីងមិនចុះចាញ់ភាពក្រីក្រឡើយ គាត់តែងតែស៊ីឈ្នួលជម្រះស្មៅចំការ ដកដំឡូង និងការងារផ្សេងៗ ដើម្បីឲ្យបានថវិការយកមកចិញ្ចឹមជីវិតគ្រួសារ ៕

 

Comments

comments