ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចបានដើរល្បាតក្នុងភូមិសាស្រ្ត ស្រាប់តែប្រទះជនញៀន១ក្រុម កំពុងសំងំក្នុងរោងចាំចម្ការៈ លុះកម្លាំងនគរបាលតាលន់ជិតទៅដល់ ដោយដឹងខ្លួនមុនជនសង្ស័យបានរត់ចែកជើងគ្នា បន្សល់ទុកតែវត្ថុតាងនៅកន្លែង។
ហេតុការចុះបង្រ្កាបនេះធ្វើឡើងកាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៩
នៅចំណុច រោងរបស់ឈ្មោះម៉ាន ញ៉ាញ់ស្ថិត ភូមិ វាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យ ៖
១ / ឈ្មោះ ប្រឹម ប្រុស ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។ (គេចខ្លួន)។
២ / ឈ្មោះ ម៉ាន ញ៉ាញ់ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។(គេចខ្លួន)។
-អ្នកទាំងពីរមានទីលំនៅភូមិវាលត្រែងឃុំតាលន់ស្រុកស្អាងខេត្តកណ្ដាល ។
វត្ថុតាងចាប់យករួមមាន៖
១ / ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ១០កញ្ចប់តូចនិងឧបករណ៍វេចខ្ចប់ ប្រើប្រាស់មួយចំនួន ។
២,ម៉ូតូម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៧ ព៍ណខ្មៅ ផ្លាកលេខភ្នំពេញ ១ GE ៤២២៣ (ជារបស់ឈ្មោះប្រឹម ប្រុស )។
នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ លោកសិុន សីុវនជានាយប៉ុស្ដិ៍រដ្ឋបាលតាលន់បានដឹកនាំកម្លាំងល្បាតក្នុងភូមិសាស្រ្ដ រហូតដល់ចំណុចកើតហេតុខាងលើ ។ ភ្លាមនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ បានឃើញជនសង្ស័យកំពុងនៅរោងរបស់ឈ្មោះម៉ាន ញ៉ាញ់ រំពេចនោះជនសង្ស័យបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ដោយបន្សល់ទុកនូវវត្ថុតាងដូចខាងលើ ។
បច្ចុប្បន្ន កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្ដិតាលន់ស្រាវជ្រាវនិងកំណត់មុខសញ្ញាកដើម្បីកសាងសំណុំរឿងចាត់តាមនីតិវីធី៕