នៅព្រឹក ថ្ងៃទី 06 ខែកក្កដា ឆ្នាំ2017នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការបណ្ដេញជនជាតិចិន ចំនួន 74នាក់ ស្រី21នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(VOIP)ដែលត្រូវបានបង្ក្រាបកាលពីថ្ងៃទី01 ខែកក្កដា ឆ្នាំ2017 ទៅកាន់ប្រទេសចិនវិញ តាមប្រកាសក្រសួងមហាផ្ទៃ ដោយក្រសួងសន្តិសុខសាធារណៈ នៃសាធារណៈរដ្ឋប្រជាមានិតចិន យកយន្តហោះពិសេសមកទទួលយក។