សេអ៊ូល៖ ប្រទេសកម្ពុជាបានក្លាយជាប្រធានក្រុមប្រឹក្សាវប្បធម៌ «សន្និសីទអន្តរជាតិ នៃគណបក្សនយោបាយ នៅអាស៊ី» ហៅកាត់ថា ICAPP (International Conference of Asia Political Parties) ខណៈប្រទេសចិន រុស្ស៊ី និងណេប៉ាល់ ជាប់ជាអនុប្រធាន។សមាជិកអចិន្ត្រៃយ៍របស់ ICAPP គឺមាន៣៤គណបក្សនយោបាយមកពី២៣ប្រទេស ក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ។ ការប្រកាសនេះបានធ្វើឡើងកិច្ចប្រជុំលើកទី៣ នៃវេទិកាសារព័ត៌មានអាយកាប (ICAPP) ដែលផ្តោតសំខាន់លើ «តួនាទីរបស់សារព័ត៌មានក្នុងការជំរុញនយោបាយ ប្រជាធិបតេយ្យ» និងតួនាទីរបស់សារព័ត៌មានក្នុងការកសាងសហគមន៍អាស៊ី ដែលរៀបចំធ្វើ នៅក្នុងប្រទេសកូរ៉េខាងត្បួង ។ ជាលទ្ធផលនៅក្នុងកិច្ចប្រជុំនោះលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធាន ICAPP និងជាសហប្រធាន Asia-Europe Political Forum (AEPF) ខណៈលោក ហ៊ុយ វណ្ណៈ ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធាន ICAPP Media Forum’s Bureau មានអាណត្តិ២ឆ្នាំម្តង។ គួរបញ្ជាក់ថា លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានដឹកនាំគណៈប្រតិភូកម្ពុជាមួយចំនួន ទៅចូលរួមកិច្ចប្រជុំសំខាន់ចំនួន៣ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧។ កិច្ចប្រជុំទាំង៣នោះ រួមមាន៖ ទី១- កិច្ចប្រជុំលើកទី៣ នៃវេទិកាសារព័ត៌មានអាយកាប (ICAPP) ដែលផ្តោតសំខាន់លើ «តួនាទីរបស់សារព័ត៌មានក្នុងការជំរុញនយោបាយ ប្រជាធិបតេយ្យ» និងតួនាទីរបស់សារព័ត៌មានក្នុងការកសាងសហគមន៍អាស៊ី។ ទី២- កិច្ចប្រជុំលើកទី២៨ នៃគណៈកម្មាធិការអចិន្រ្តៃយ៍អាយកាប ដែលមានប្រទេសជាសមាជិកចំនួន២១ ក្នុងចំណោមសមាជិក២៣ នៅតំបន់អាស៊ីចូលរួម។ និងទី៣- កិច្ចប្រជុំលើកទី១ នៃវេទិកានយោបាយអាស៊ី អឺរ៉ុប ដែលក្នុងនោះ លោក ហោ ណាំហុង នឹងត្រូវបានស្នើ ធ្វើជាសហប្រធាននៃវេទិកានយោបាយអាស៊ី អឺរ៉ុប ជាមួយ លោក Geoffrey Van Orden ៕
ព័ត៌មានសំខាន់ កម្ពុជាក្លាយជ...