ស្រុកខ្សាច់កណ្ដាល៖ នៅថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងកាលពីវេលា ម៉ោង០៦នឹង០០នាទីនៅលើកំណាត់ផ្លូវខេត្ត381 ចន្លោះគីឡូម៉ែត្រលេខ៧-៨ ដែលបង្កឡើងដោតម៉ូតូម៉ាកHondaនឹងរថយន្តម៉ាកNissanនៅចំណុចភូមិក្រោម ឃុំ កោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាគ្រោះថ្នាក់នេះបាន បង្កឡើងដោយម៉ូតូម៉ាកHONDA C125ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1Q-9559បើកបរដោយឈ្មោះ ភី ហុកស្រេង ភេទប្រុស អាយុ៧១ឆ្នាំ(រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្នំពេញ) នៅភូមិក្រោម ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ បើកបរនៅក្នុងទិសដៅពីកើតបត់ទៅត្បូង តែម្នាក់ឯងលុះមកដល់ចំណុចកើតហេតុខាងលើត្រូវបានរថយន្តម៉ាកNISSAN ពណ៌ទឹកប្រាក់ប្រភេទដឹកទំនេញពាក់ផ្លាកលេខ ខ-6191ភព2 បើកបរដោយឈ្មោះ នឿន ជីវ៉ា ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិមាន់ដប់លើ ឃុំមានជយ័ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។បើកបរនៅក្នុងទិសដៅពីជើងទៅត្បូង រួមនឹងអ្នកដំណើរ០១នាក់ឈ្មោះ ហួរ ស្រីនិត ភេទស្រី អាយុ៣១ ឆ្នាំ នៅភូមិមាន់ដប់លើ ឃុំមានជយ័ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ករណីនេះបណ្ដាលឲ្យរងរបួស០១នាក់ ឈ្មោះ ភី ហុកស្រេង ភេទប្រុស អាយុ៧១ឆ្នាំ(រងរបួសធ្ងន់បញ្ជូនទៅនម្ទីរពេទ្យភ្នំពេញ) នឹងខូចខាតសំភារៈ០២គ្រឿង ព្រមទាំងខូចខាតរថយន្ត០១គ្រឿងស្រាល ខូចខាតម៉ូតូ០១គ្រឿងស្រាល(អ្នកបើកបរម៉ូតូខាងលើមិនពាក់មួកសុវត្ថិភាព) មូលហេតុគឺអ្នកបើកបរម៉ូតូបង្កខាងលើ បើកបត់ឆ្លងផ្លូវខ្វះការប្រុងប្រយត្ន័។ចំណែកអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនមកកាន់អធិការនគរបាលស្រុក។ រីឯវត្ថុតាងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការនគរបាលស្រុក។