(ខេត្តកំពង់ឆ្នាំង)៖កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងបានសហការជាមួយកម្លាំងនគរបាលជំនាញខេត្តបង្រ្កាបករណីចែកចាយនឹងប្រើប្រាស់គ្រឿងញៀននៅចំណុចជាប់របងស្តាតចាស់ស្ថិតក្នុង ភូមិធម្មយុត្តិ សង្កាត់ប្អេរ លទ្ធផលឃាត់ខ្លួនបានចំនួន០២នាក់កាលពីថ្ងៃសៅរ៍។ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះមាន៖1-ឈ្មោះ សុខ រឿន ភេទប្រុស អាយុ២៩ឆ្នាំ 2-ឈ្មោះ ស្រី រតនះ ភេទប្រុស អាយុ៣២ឆ្នាំ ជនសង្ស័យទាំងពីរនាក់មានទីលំនៅ ភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នឹងដកហូតវត្ថុតាងបានៈ ថ្នាំម៉ាទឹកកចំនួន០៣កញ្ចប់ ទូរស័ព្ទដៃចំនួន០២គ្រឿង ព្រមទាំងសម្ភារៈនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើនោះត្រូវបានសមត្តកិច្ចជំនាញខេត្តធ្វើការសាកសួររួចនឹងកសាងសុំណុំរឿងបញ្ជូនបន្តទៅតុលាការខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់។