សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ដើរឆ្កឹះសោរផ្ទះពលរដ្ឋ

178

ស្រុកពញ្ញឭ: បុរសម្នាក់ត្រូវបានឃាត់ខ្លួនពេលសមត្ថកិច្ចដើរល្បាតតាមភូមិសាស្រ្តក៏ប្រទះឃើញជនសង្ស័យរូបនេះកំពុងធ្វើសកម្មភាពឆ្កឹះសោរផ្ទះប្រជាពលរដ្ឋត្រូវបាននាំខ្លួនទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរកាលពីថ្ងៃទី១១កន្លងទៅ នៅចំណុចភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះហួន ហ៊ុល ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅស្នាក់នៅផ្ទះជួលម្តុំស្ទឹងមានជ័យ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក ៖ ដែកសសៃតូចឆ្នៃជាឧបករណ៍សម្រាប់ ឆ្កឹះសោរ ចំនួន០១ ។ សមត្ថកិច្ចបានអោយដឹងនៅថ្ងៃម្សិលមិញ ថានៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើតហេតុខាងលើកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ពញាឮ បានចុះល្បាតតាមភូមិសាស្រ្តរបស់ខ្លួន លុះល្បាត ដល់ចំណុច កើតហេតុ បានប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពឆ្កឹះសោរបន្ទប់ អនុវិទ្យាល័យពញាឮ ភ្លាមនោះកម្លាំងប៉ុស្តិ៍បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ ហើយជនសង្ស័យបានសារភាពថា៖ ខ្លួនបានយកឧបករណ៍ឆ្កឹះសោរ ចាក់ឆ្កឹះសោរបន្ទប់សាលាក្នុងគោលបំណងលួចយកសម្ភារៈក្នុងបន្ទប់ដើម្បីយកទៅលក់។បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បី កសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី។

Comments

comments