អតីតតារាសម្ដែងដ៏ល្បីឈ្មោះមួយរូបកាលពីទសវត្សរ៍ ៩០-២០០០ គឺលោក នួន សុផល ។ បានដកខ្លួនចេញពីវិស័យសិល្បៈចាប់តាំងពីឆ្នាំ2004មកពេលនេះលេចឮដំណឹងថាលោកកំពុងរស់នៅសហរដ្ឋអាមេរិក។
លោក នួន សុផល បានចូលប្រឡូកក្នុងវិស័យឧស្សាហកម្មសម្តែងភាពយន្តនៅក្នុងឆ្នាំ ១៩៩៧ ដៃគូរសម្តែងដ៏សាកសមបំផុតរបស់លោកគឺ អ្នកនាង ឯក អមរ៉ា និងអ្នកនាង ចន ច័ន្ទលក្ខិណា ខ្សែភាពយន្តដែលលោកបានសម្តែងមានដូចជា៖
រឿង ស្តេចដំរីស
រឿង ម៉ាកភូយុងកែវ
រឿង ចៅស្រទបចេក
រឿង អង្គុលីមាល៍
រឿង ព្រះធិនវង្ស
រឿង តេជោយ៉ត
រឿង មហាចោរទល់ដែន
រឿង ក្រមុំចូលម្លប់
រឿង ទឹកភ្នែកស្រីពេស្យា និងមានរឿងជាច្រើនទៀត ហើយលោកក៏ធ្លាប់បានសម្តែងចម្រៀងកាយវិការជាច្រើនបទផងដែរ។
ក្រោយមកលោក នួន សុផល បានលាឈប់ពីការសម្ដែងនៅក្នុងឆ្នាំ ២០០៤ សព្វថ្ងៃនេះលោកកំពុងតែរស់នៅ ឯសហរដ្ឋអាមេរិក៕