តម្លៃសាច់ជ្រូក សាច់មាន់ និងផលិតផលកសិកម្មអាចប្រកួតប្រជែងគេបានទាល់តែមានបច្ចេកទេសទំនើប

601

ដើម្បីឲ្យតម្លៃសាច់ជ្រូក សាច់មាន់ ក៏ដូចជាផលិតផលកសិកម្មដទៃទៀត អាចធ្វើការប្រគួតប្រជែងជាមួយប្រទេសជិតខាងបានលុះត្រាតែផលិតផលទាំងនោះមានបច្ចេកទេសទំនើបមានស្តង់ដាត្រឹមត្រូវប្រកបដោយគុណភាពនឹងធានាបាននៅសុវត្ថិភាពម្ហូបអាហារជាចម្បង ទើបអាចធ្វើឲ្យមុខទំនិញតម្លៃខ្ពស់បាន…។

19198239_200288720495100_1053244228_n

នេះបើតាមការអះអាងរបស់ឯកឧត្តមបណ្ឌិតម៉ុង ប្ញទ្ធី។ ឯកឧត្តមបណ្ឌិតម៉ុង ប្ញទ្ធី សមាជិកព្រឹទ្ធសភា និងជា អគ្គនាយកក្រុមហ៊ុនម៉ុង ប្ញទ្ធី គ្រុប បានសរសេរនៅក្នុងទំព័រហ្វេប៊ុកថាយោងតាមការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមករវាងប្រតិភូកម្ពុជា និង ប៉ូឡូញដើម្បីស្វែងរកដំណោះស្រាយតម្លៃសាច់ជ្រូកនឹងសាច់មាន់ អោយអាចប្រគួតប្រជែងជាមួយប្រទេសជិតខាងបានលុះត្រាតែយើងរកបច្ចេកទេសទំនើបទាន់សម័យ សាងសង់រោងកែឆ្នៃសាច់ប្រកបដោយគុណភាពនឹងធានាបាននៅសុវត្ថិភាពម្ហូបអាហារជាចម្បង ។

19206261_200288650495107_714632302_n

អគ្គនាយកក្រុមហ៊ុនម៉ុង ប្ញទ្ធី គ្រុប បន្តថា ថ្ងៃនេះ Mr Mariusz Lesiuk (Meat Processing Plant) Polskamp Sp. z o.o.ដែលមានបទពិសោធន៍និងមានរោងចក្រកែឆ្នៃសាច់ប្រកបដោយគុណភាពនៅប្រទេសប៉ូឡូញជិត៥០ឆ្នាំកន្លងផុតទៅហើយ បានដឹកនាំគណប្រតិភូ៣រូបទៀតមកបំពេញទស្សនកិច្ចសិក្សាស្វែងយល់ជាលើកដំបូង នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើងក្រោយពីបានពិនិត្យមើលសក្តានុពល ការអភិវឌ្ឍន៍លើដំណាំកសិកម្មកសិឧស្សាហកម្មរបស់ក្រុមហ៊ុនម៉ុង ឫទ្ធីនៅលើទឹកដីឃុំកែវផុសរួចមក ភ្ញៀវទាំងអស់បានវាយតម្លៃខ្ពស់រួចហើយបានសន្យាថា ជាការចាប់ផ្តើមត្រូវប្រមូលទិញផ្លែស្វាយ និង និងម្រេចពីប្រទេសកម្ពុជាដើម្បីនាំចេញទៅកាន់ទីផ្សាប្រទេសប៉ូឡូញ ទំនិញដែលត្រូវនាំពីប្រទេសប៉ូឡូញមកកាន់ប្រទេសកម្ពុជាដំបូងនោះគឺទឹកដោះគោ ដែលភាគីទាំងពីរនិងបន្តពិភាក្សាជាមួយគ្នាដើម្បីសាងសង់រោងចក្រកែឆ្នៃសាច់ឱ្យបានឆាប់ដែលអាចធ្វើទៅបាន ដើម្បីជួយសង្គ្រោះដល់កសិករកម្ពុជាយើងដែលកំពុងតែទទួលរងគ្រោះដោយសារតែការនាំចូលសត្វរស់យ៉ាងគំហុកពីសំណាក់ប្រទេសជិតខាង ។

19198162_200288777161761_1943884756_n

សេដ្ឋីកសិកម្មរូបនេះ បានលើកឡើងទៀតថា ចាប់ពីថ្ងៃចន្ទទី១៩រហូតដល់ថ្ងៃពុធទី២៨ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះខ្ញុំនឹងត្រូវដឹកនាំគណប្រតិភូកម្ពុជាយើងទៅកាន់ប្រទេសហុងគ្រី និង បារាំង ដើម្បីស្វែងរកទីផ្សារកសិផលរបស់យើង និង ដើម្បីទាក់ទាញអ្នកវិនិយោគទុនមកពីប្រទេសទាំងពីរឱ្យមកបណ្ដាក់ទុនវិនិយោគនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនៃចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើងជាមួយរាជរដ្ឋាភិបាលដែលមានសម្តេច តេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងជាប្រមុខដឹកនាំ ។

19190807_200289453828360_263578154_n

គួរបញ្ជាក់ដែរថា ការបារម្ភរបស់ឯកឧត្តមបណ្ឌិតម៉ុង ប្ញទ្ធី នេះ បន្ទាប់ពីលោកបានឃើញសត្វជ្រូក សាច់មាន់ នឹងកសិផលកសិកម្មក្នុងស្រុកមិនសូវមានតម្លៃខ្ពស់អាចប្រគួតប្រជែងជាមួយប្រទេសជិតខាងបាន ដោយសារតែការវេចខ្ចប់នៅមិនទាន់សម័យនោះ ស្របពេលដែលបន្លែមានស្ពៃចង្កឹះ ម្ទេស នឹងសត្វជ្រួកត្រូវបានឈ្មួញខិលខួចលួចនាំចូលពីប្រទេសវៀតណាម នឹងថៃយ៉ាងអនាធិតេយ្យមកនោះ៕ ដោយ ដាវ៉ុន

Comments

comments