កម្ពុជា កំពុងធ្វើការរួមគ្នាដើម្បីនិរន្តរភាពនៃតំបន់បេតិកភណ្ឌ

153

សន្និសីទអន្តរជាតិនៃអង្គការយូណេស្កូស្តីពីទេសចរណ៍ប្រកបដោយចីរភាព និងទីក្រុងបេតិកភណ្ឌ ដែលបានរៀបចំនៅលើទឹកដីអង្គរនៃខេត្តសៀមរាប បានបិទបញ្ចប់ហើយនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ។ តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាបានវាយតម្លៃខ្ពស់ថា ប្រទេសកម្ពុជាជាប្រទេសគំរូមួយដែលស្ថាប័នទេសចរណ៍និងវប្បធម៌រួមសហការគ្នាយ៉ាងល្អ ដើម្បីធ្វើឲ្យវិស័យទេសចរណ៍ និងតំបន់បេតិកភណ្ឌមាននិរន្តរភាពយូរអង្វែង។

19243530_201588257031813_1201640490_o

លោកស្រី អាន ឡឺម៉េស៍ (Anne Lemaistre) តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា បានហៅសន្និសីទនាពេលនេះថា វាជាការចាប់ផ្តើមមួយដ៏ល្អ ដែលនឹងនាំឲ្យថ្នាក់ដឹកនាំប្រទេសនានាគិតគូរលើការអភិវឌ្ឍទីក្រុងដែលជាបេតិកភណ្ឌ។ លោកស្រីបញ្ជាក់ថា បេតិកភណ្ឌ គឺជាបេតិកភណ្ឌ វាមានតម្លៃផ្ទាល់ខ្លួន ដែលបង្ហាញនូវអត្តសញ្ញាណរបស់សហគមន៍ណាមួយ មិនថាវាជាបេតិកភណ្ឌជាតិ ឬជាបេតិកភណ្ឌពិភពលោកនោះទេ គឺយើងត្រូវយកចិត្តទុកដាក់ថែរក្សាឲ្យបានល្អ ដើម្បីរក្សានូវអត្តសញ្ញាណនៃតំបន់នោះឲ្យមានចីរភាព។

19198589_201588410365131_700610405_n

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងជាប្រធានអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងពិធីបិទសន្និសីទនេះថា សន្និសីទនេះពិតជាបានសម្រេចលទ្ធផលយ៉ាងជោគជ័យ ដោយហេតុថា សមាជិកចូលរួមដែលមកពីជុំវិញពិភពលោកមិនត្រឹមតែបង្ហាញនូវបញ្ហាប្រឈមប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានបង្ហាញនូវដំណោះស្រាយតាមរយៈបទពិសោធន៍នៃតំបន់រៀងៗខ្លួន ដែលជួយឲ្យយើងអាចយកមកដោះស្រាយកង្វល់នានាដែលកំពុងកើតមានឡើងក្នុងទីក្រុងបេតិកភណ្ឌរបស់កម្ពុជាយើង ៕ ដោយ ដាវ៉ុន

Comments

comments