តម្លើងថ្លៃចូលទស្សនាសារមន្ទីជាតិ គុកទួលស្លែង សម្រាប់ភ្ញៀវអន្តរជាតិ

426

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រកាសថាចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧តទៅតម្លើងថ្លៃសំបុត្រចូលទស្សនាសារៈមន្ទីរជាតិ និងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងសម្រាប់ភ្ញៀវបរទេស នឹងត្រូវតម្លើងថ្លៃ។

19179217_200308097159829_1990559643_o

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកំណត់តម្លៃជាថ្មីកាលពីថ្ងៃទី១២ មិថុនាឆ្នាំ២០១៧នេះ ហើយថា កាលពីមុនតម្លៃសំបុត្រចូលទស្សនាសារៈមន្ទីរជាតិ និងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងសម្រាប់ភ្ញៀវបរទេសត្រឹមតែ៥ដុល្លារសម្រាប់ភ្ញៀវទេសចរម្នាក់។ ប៉ុន្តែយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅពេលនេះគឺសំបុត្រនឹងកើនដល់១០ដុល្លារអាមេរិកសម្រាប់ទេសចរដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ និង៥ដុល្លារសម្រាប់ភ្ញៀវដែលមានអាយុចន្លោះពី១០ដល់ក្រោម១៨ឆ្នាំ សម្រាប់ភ្ញៀវដែលចង់ទៅស្សនា សារៈមន្ទីជាតិ។

19197677_200308140493158_1824389449_o

រីឯភ្ញៀវទេសចរបរទេសដែលចូលទស្សនា សារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង តម្លៃសំបុត្រ៥ដុល្លារចំពោះភ្ញៀវអន្តរជាតិដែលមានអាយុលើ១៨ និង៣ដុល្លារ សម្រាប់ភ្ញៀវដែលមានអាយុចន្លោះពី១០ដល់ក្រោម១៨ឆ្នាំ៕ដោយ ដាវ៉ុន

Comments

comments