មេដឹកនាំលើកទឹកចិត្តកូនចៅ គឺការងារដ៏ប្រសើរ និងវិវឌ្ឍនៈភាព

238

ការលើកទឹកចិត្ត គឺជា​គោល​គំនិត​ដ៏​សំខាន់​មួយ​ក្នុង​គោលបំណង​ជំរុញ​ទឹកចិត្ត​បុគ្គលិក​ឲ្យ​ខិតខំ​ធ្វើ​ការងារ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ដែល​ស្ថាប័នណាមួយ​ចង់បាន។ មិន​ថា​ជា​មន្ត្រីរាជការ មន្ត្រី​ធ្វើការ​លើ​វិស័យ​ឯកជន អង្គការ ឬ​កម្មករ​ប្រើ​កម្លាំងកាយ​នោះទេ គឺ​មេដឹកនាំ​ឬ​ចៅហ្វាយ​របស់​ពួកគេ​តែងតែ​លើកទឹកចិត្ត​ដល់​ពួកគេ​ជានិច្ច ក្នុងការធ្វើកិច្ចការងារ។ 

វិធីសាស្ត្រ​លើកទឹកចិត្ត​ដ៏​មាន​ប្រសិទ្ធភាព​ដែល​មេដឹកនាំ​និង​ចៅហ្វាយ​ទាំងនោះ​តែងតែ​អនុវត្តន៍​រួមមាន៖ ការផ្តល់​ជាវ​គ្គប​ណុះ​បណ្តាល​ដល់​បុគ្គលិក​បន្ថែម។ មេដឹកនាំ​ឬ​ចៅហ្វាយនាយ​ជួយ​បង្ហាត់បង្រៀន និង​ធ្វើ​ការងារ​នោះ​ជាមួយ​បុគ្គលិក​ដោយផ្ទាល់។ បង្កើន​ភាព​ស្និត​ស្នាល​ជាមួយ​បុគ្គលិក​ឲ្យ​ដូច​បង​បង្អូន និង​ចាត់ទុក​បុគ្គលិក​ទាំងអស់​ដូចជា​គ្រួសារ​តែមួយ។ និង​ផ្តល់រ​ង្វាន់​ដល់​បុគ្គលិក​ដែលមាន​ស្នាដៃ​ល្អ​ដូចជា៖ ការផ្តល់​ជា​ប្រាក់​លើកទឹកចិត្ត ដំឡើង​តំណែង​ការងារ យកចិត្តទុកដាក់ខ្ពស់ចំពោះបុគ្គលិកដែលមានវិន័យ ក្នុងការបំពេញលក្ខខណ្ឌការងារ និង​ផ្តល់រ​ង្វាន់​ជា​សម្ភារៈប្រើប្រាស់ផ្សេងៗជាដើម។

តើ​ការលើកទឹកចិត្ត​មាន​ប្រយោជន៍​ដល់​មេដឹកនាំ ចៅហ្វាយនាយ ឬ​ស្ថាប័ន​របស់គេ​យ៉ាងដូចម្តេច?
ទី១) បង្កើន​ប្រសិទ្ធិភាព​ការងារ៖ បុគ្គលិក​មាន​ទឹកចិត្ត​ធ្វើការ មានគំនិត​ច្នៃប្រឌិត​ខ្ពស់ ចេះ​ជួយ​ការងារ​គ្នា​ទៅវិញទៅមក ហើយ​ពួកគេ​បំពេញការងារ​ដោយ​រហ័សរហួន ទៀងទាត់ប្រកបដោយវិន័យ និង​មាន​ប្រសិទ្ធិភាព​ទៀតផង។
ទី២) បង្កើន​ទំនួល​ខុសត្រូវ​កាន់តែ​ខ្ពស់៖ បុគ្គលិក​មាន​ស្មារតី​ផ្ចិតផ្ចង់​លើ​កិច្ច​ការដែល​ពួកគេ​ធ្វើ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​មិន​ច្រណែន​ឬ​ប្រចាំ​គ្នា​ពេល​បំពេញការងារ​ឡើយ។
ទី៣) ធ្វើ​ឲ្យ​សម្រេច​គោលដៅ​​បាន​ឆាប់រហ័ស៖ នៅពេលដែល​បុគ្គលិក​បំពេញការងារ​បា​ន​លឿន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​មាន​ស្មារតី​ទួល​ខុសត្រូវ​លើ​កិច្ចការ​បាន​ខ្ពស់ នោះ​ប្រាកដជា​ឆ្លើយ​បត​តាម​គោលដៅ​ដែល​ចង់បាន​ជាពុំខាន។

ទី៤) បំពេញគោលដៅរួម៖ បង្ហាញពីគោលបំណងដែលឈានទៅដល់ភាពជោគជ័យរបស់ការងារ ដោយវែកញែក ភាគល្អិតតូច មកធ្វើជាការបង្ហាត់បង្ហាញដល់បុគ្គលិក ឱ្យមានក្តីសុបិន្តរួម៕

អត្ថបទដោយ៖ យូរ សេរីវឌ្ឍនៈ

 

Comments

comments