ស្រ្កកណ្ដាលស្ទឹង៖កាលពីថ្ងៃម្សិលមិញប្រជាពលរដ្ឋបានប្រទះឃើញសពអណ្ដែតទឹក នៅចំណុចក្នុងទឹកទន្លេបាទីស្ថិតក្នុងភូមិកោះខ្នុរឃុំព្រែករកាស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល។ជនរងគ្រោះឈ្មោះចាន់ ប្រុញភេទប្រុសអាយុ៤៩ឆ្នាំរស់នៅភូមិចំបក់ត្រប់ឃុំព្រែករកាស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលមុខរបរ កសិករ (ផឹកស្រាជាប្រចាំ)។សមត្ថកិច្ចបានប្រាប់អោយដឹងថានៅមុនពេលជនរងគ្រោះបានដើរនៅលើទំនប់ស្ថិតក្នុងភូមិកោះខ្នុរដោយមានសភាពស្រវឹងស្រាមិនដឹងដើរទៅណានោះទេលុះដល់វេលាម៉ោង០៩នឹង១០នាទីថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៧មានប្រជាលពរដ្ឋដើររកខ្ចងនៅក្នុងទឹកទន្លេខាងលើក៏ប្រទះឃើញសពជនរងគ្រោះអណ្ដែកទឹករួចរាយការណ៍មកសមត្ថកិច្ច។ពេលនោះកម្លាំងជំនាញ កម្លាំងប៉ុស្តិ៍ អាជ្ញាធរមូលដ្ឋាននិងគ្រូពេទ្យចុះមកដល់កន្លែងកើតហេតុធ្វើកាពិនិត្យទៅលើសាកសពឃើញថាសពពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែនហើយពុំមានស្លាកស្នាមអ្វីទាក់ទងនិងករណីព្រហ្មទណ្ឌឡើយ។ក្រោយពេលពិនិត្យរួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕