ផ្លូវមួយខ្សែនៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោកកំពុងរងការខូចខាតប្រជាពលរដ្ឋស្នើរឲ្យមានការដោះស្រាយ

179

ភ្នំពេញ៖ ផ្លូវមួយខ្សែលេខ១៩២ ចាប់ពីកែងផ្លូវ២៦១ចាប់ផ្តើមខូចក្រហេងក្រហូងដូចថ្លុកក្របី និងបែកភក់ជ្រាំធ្វើឲ្យប្រជាពលរដ្ឋជាអ្នកដំណើរក៏ដូចជាអ្នករស់នៅនិងប្រាស្រ័យផ្លូវនេះមានការថ្អូញថ្អែរ។ ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវខាងលើនេះបានសំណូមពរឲ្យអាជ្ញាធរខណ្ឌទួលគោក និងមន្ទីរសារធារណ:ការ និងដឹកជញ្ជូន ជួយចុះពិនិត្យមើលផង កុំទុកឲ្យផ្លូវមួយខ្សែនេះ ខូចធ្ងន់ធ្ងរខ្លាំងជាងនេះទៀត ហើយទីតាំងផ្លូវដែលខូចនេះគឺស្ថិតនៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។

photo_2017-05-23_09-28-59

ប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវមួយខ្សែនេះកាលពីមុននៅមិនទាន់ខូចក្រហេងក្រហូងអញ្ចឹងទេ គឺមានតែក្រឡុកតូចៗប៉ុណ្ណោះ ដោយសារតែមិនមានការជួសជុលទើបធ្វើឲ្យផ្លូវមួយនេះខូចក្រឡុករីកធំទៅៗ ដូចថ្លុកក្របីបែបនេះ ដូច្នេះប្រជាពលរដ្ឋ សំណូមពរដល់សាលារាជធានីភ្នំពេញ ជាពិសេសសាលាខណ្ឌទួលគោក និងមន្ទីរសាធារណៈការមេត្តាចុះទៅ ពិនិត្យមើល និងធ្វើ ការជួសជុលផ្លូវនេះឡើងវិញផងកុំទុកឲ្យផ្លូវមួយខ្សែនេះខូចធ្ងន់ធ្ងរទៅជាថ្លុកក្របីអី។ លោក ជា ឃៀង ចៅសង្កាត់ទឹកល្អក់៣ បានឲ្យដឹងថា ផ្លូវមួយខ្សែនេះត្រូវបានដាក់ឲ្យដេញថ្លៃហើយក្រោមគម្រោងអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០១៧ នេះ ហើយលោកចៅសង្កាត់បានបញ្ជាក់ទៀតថា ផ្លូវមួយខ្សែនេះ នឹងចាប់ផ្តើមជួសជុលក្នុងពេលឆាប់ៗខាងមុខនេះហើយ។

photo_2017-05-23_09-29-11

គួររំលឹកអោយដឹងផងដែរថា កាលពីពេលថ្មីៗនេះឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជួន បានដាក់ចេញនូវវិធានការក្តៅមួយ ទៅដល់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ទូទាំងប្រទេសអោយជួសជុលបន្ទាន់នូវថ្នល់ទូទាំងប្រទេសដែលមានការខូចខាតឲ្យរួចរាល់ជាជាស្ថាពរនៅរដូវវស្សាឆ្នាំនេះ ខណៈដែលផ្លូវជាច្រើនបាននឹងកំពុងរងការខូចខាតផងដែរ៕

photo_2017-05-23_09-29-07photo_2017-05-23_09-29-04

Comments

comments