កូរ៉េខាងជើងបដិសេធថា ខ្លួនមិនបានអភិវឌ្ឍន៍អាវុធជីវសាស្ត្រឡើយ ដោយប្រឆាំងការចោទប្រកាន់របស់អាមេរិក

110

«ប្រទេសកូរ៉េខាងជើង ក្នុងនាមជាប្រទេសហត្ថលេខីនៃអនុសញ្ញាហាមឃាត់អាវុធជីវសាស្ត្រ (BWC) បានរក្សាជំហររបស់ខ្លួន ក្នុងការប្រឆាំងរាល់ការអភិវឌ្ឍន៍ ការផលិត ការរក្សាទុក និងការកាន់កាប់អាវុធជីវសាស្ត្រជាដាច់ខាត» នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ដកស្រង់ដោយសារព័ត៌មាន KCNA។

ក្នុងសេចក្តីថ្លែងការណ៍នេះ ក៏បានបញ្ជាក់ផងដែរថា «ដរាបណាសហរដ្ឋអាមេរិកកាន់តែប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ដរាបនោះការប្តេជ្ញារបស់យោធា និងប្រជាពលរដ្ឋកូរ៉េខាងជើង ដើម្បីសងសឹកសហរដ្ឋអាមេរិកក៏កាន់តែរឹងមាំដូចគ្នា»

កាលពីថ្ងៃចន្ទកន្លងទៅនេះ រដ្ឋាភិបាលរបស់លោក ត្រាំ បានចេញផ្សាយកាលពីថ្ងៃចន្ទកន្លងទៅនេះថា កូរ៉េខាងជើង កំពុងជំរុញការផលិតអាវុធគីមី និងជីវសាស្ត្រ ដែលអាចនឹងបំពាក់ជាមួយនឹងគ្រាប់មីស៊ីល។ សូមជម្រាបថា ប្រទេសកូរ៉េខាងជើង បានក្លាយជាប្រទេសហត្ថលេខីនៃអនុសញ្ញា BWC ក្នុងឆ្នាំ១៩៨៧៕

Comments

comments