ខេត្តត្បូងឃ្មុំ៖ មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង ១៦:០០នាទី នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ដោយមានករណីបុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ស្ថិតនៅចំណុចគុម្ពឫស្សីខាងត្បូងភូមិព្រះពន្លា ជនរងគ្រោះឈ្មោះ នេត ហួន ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា ។
បើតាមប្រភពពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រៀក បានទទួលព័ត៌មានពីឈ្មោះ ជា អាវុធ ភេទប្រុស អាយុ ៤៧ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិព្រះពន្លា ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានផ្ដល់ព័ត៌មានឱ្យដឹងថា ករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅចំណុចគុម្ពឫស្សីខាងត្បូងភូមិព្រះពន្លា ជនរងគ្រោះឈ្មោះ នេត ហួន ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា ។
តាមការឆ្លើយបំភ្លឺរបស់ឈ្មោះ រ៉ន សៀង ភេទស្រីអាយុ ២៦ ឆ្នាំត្រូវជាប្រពន្ធបានឲ្យដឹងថា ៖ ជនរងគ្រោះជាមនុស្សញៀនស្រា រយៈពេលមុនស្លាប់ ០៣ ថ្ងៃ ចេះតែរវើរវាយនិយាយផ្ដេសផ្ដាស រហូតដល់ថ្ងៃនេះ ឈ្មោះ ណេត ហួន បានចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ ។
បន្ទាប់ពីពិនិត្យលើរាងកាយមិនឃើញស្នាមណាមួយគួរឲ្យគត់សម្គាល់ឡើយ និងការឆ្លើយបំភ្លឺររបស់ប្រពន្ធជនរងគ្រោះ កម្លាំងយើងបានសន្និដ្ឋានថា ករណីនោះមិនមានការពាក់ព័ន្ធនឹងករណី ឃាតកម្មទេ៕