ឃាត់ខ្លួនបុរសម្នាក់ដែលមានឈ្មោះ ចាន់ថុល នៅក្នុង​ខេត្តពោធិសាត់

36

ខេត្តពោធិសាត់៖​ តាមរបាយការណ៍របស់អធិការដ្ឋា​ន​ នគរបាលស្រុកក្រគរ​ បានអោយដឹងថា ការដែលឈានដល់ការឃាត់ខ្លួនមុខសញ្ញារក្សាទុក និង ចែកចាយថ្នាំញៀនម្នាក់នេះ​ គឺកម្លាំងនគរបាលស្រុកសហការណ៍និងកម្លាំងនគរបាលមូលដ្ឋានបានចុះទៅឆែកឆេរ​ នៅក្នុងផ្ទះមុខសញ្ញាដែលជាជនសង្ស័យ នៅថ្ងៃទី ២៦ ខែ ឩសភា ឆ្នាំ ២០១៩ ស្ថិតនៅក្នុងភូមិថ្គោលធំ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិសាត់។ក្នុងការចុះឆែកឆេរ​ សមត្ថកិច្ចនគរបាលបានរកឃើញម្សៅក្រាមពណ៏សចំនួន ៣៣ កញ្ចប់និងកាំភ្លើងស្នប់ ៤ ដើមព្រមទាំងសម្ភារះមួយចំនួនផងដែរ។

មុខសញ្ញាចែកចាយ និង រក្សាទុកគ្រឿងញៀន ម្នាក់ត្រូវបាន​ កម្លាំងនគរបាលស្រុកក្រគរឃាត់ខ្លួនយកមក​ កសាងសំណុំរឿងទៅតាមនិតិវិធី។ ជនសង្ស័យមានឈ្មោះ ធុន ចាន់ថុល ភេទប្រុសអាយុ ៣៤ ឆ្នាំរស់នៅក្នុងភូមិកើតហេតុ។

ជនសង្ស័យរួមនិងវត្ថុតាងសមត្ថកិច្ចកំពុងកសាងសំណុំរឿងទៅតាមនិតិវិធីដើម្បីចាត់ការទៅតាមច្បាប់ ៕

 

Comments

comments