ខេត្តព្រះសីហនុ៖ ក្រោយការផ្សាយដំណឹងពីអ្នករត់ម៉ូតូរុឺម៉ក ម្នាក់ដេកសន្លប់នៅម្តុំជិតមហោស្រពថ្មីក្នុងសង្កាត់លេខ១រួចមក កម្លាំងកងរាជអាវុធហត្ថក្រុងបានចុះអន្តរាគមន៍ភ្លាមៗផងដែរ។
បើតាមលោកវរសេនីយ៍ទោ ហ៊ត សីហា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុថ្លែងថា តាមពិតបុរសអ្នកបើកម៉ូតូរុឺម៉ករូបនេះគាត់ស្រវឹងស្រាខ្លាំងបើកបរមិនបានរហូតបាត់បង់ស្មារតី ក៏ឈប់ដេកក្នុងព្រៃជិតមហោស្រពថ្មីនោះទៅ តាំងពីយប់មកម៉្លេះ លុះព្រឹកឡើងថ្ងៃ ២៧ ឧសភា ឆ្នាំ ២០១៩ នេះទើបពលរដ្ឋប្រទះឃើញស្មានថាមនុស្សឈឺសន្លប់និងរាយការណ៍រកអន្តរាគមន៍ទៅ។ គិតមកត្រឹមរសៀលនេះ សមត្ថកិច្ចបានទំនាក់ទំនងទៅកាន់សាច់ញាតិអោយមកទទួលយកហើយ៕