ក្រុងតាខ្មៅ:ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៦ខែកក្កដាឆ្នាំ២០១៧វេលាម៉ោង២១:៣០នាទីត្រង់ចំណុចខាងមុខហាងសុភីលើផ្លូវជាតិលេខ២១ភូមិថ្មីសង្កាត់តាខ្មៅ ក្រុងតាខ្មៅ បង្កឡើង ដោយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក(បើករត់គេចបាត់) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកបរក្នុងទិសដៅពីត្បូងមកជើង ក៏បានបុកជាមួយម៉ូតមួយគ្រឿងម៉ាកKRISSពណ៌ក្រហមពាក់ផ្លាកលេខកណ្តាល1A-3670(ពាក់មួកសុវត្ថិភាពនិងគ្មានកញ្ចក់មើលក្រោយ) អ្នកបើកបរឈ្មោះ ឡុញ រី ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិបត្តាជី សង្កាត់ព្រែកហូ ក្រុងតាខ្មៅ(រងរបួសធ្ងន់) និងមានអ្នករួមដំណើរជាមួយពីរនាក់ទៀត ៖ទី១.ឈ្មោះ ម៉ាត់ ម៉ាលី ភេទស្រី អាយុ៣៨ឆ្នាំ ត្រូវជាប្រពន្ធ(រងរបួសធ្ងន់)ទី២.ឈ្មោះ ម៉ាលី ហ្សា ភេទស្រី អាយុ៨ឆ្នាំ ត្រូវជាកូន(រងរបួសធ្ងន់)អ្នកទាំងពីរមានទីលំនៅជាមួយអ្នកបើកបរម៉ូតូដែរ។ម៉ូតូធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង។អ្នករងគ្រោះទាំងបីនាក់ត្រូវបានរថយន្តស៊ីរ៉ែនរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកជ័យជំនះ។បន្ទាប់មកភ្លាមៗនោះរថយន្តបង្កហេតុមិនបានឈប់រថយន្តទេដោយបានបើករថយន្តទៅមុខទៀតក៏បានបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកFTRពណ៌ខៀវពាក់ផ្លាកលេខភ្នំពេញ1BL-8150ពាក់មួកសុវត្ថិភាពនិងមានកញ្ចក់មើលក្រោយបើកបរក្នុងទិសដៅពីត្បូងមកជើង។អ្នកបើកបរឈ្មោះ ជា សាហ៊ុយភេទប្រុសអាយុ២១ឆ្នាំនៅភូមិតាខ្មៅសង្កាត់តាខ្មៅក្រុងតាខ្មៅរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរសំរាកព្យាបាល ហុងហាក់ នៅក្បែរផ្សារញ៉ែដឹកទៅដើម្បីសង្គ្រោះ។ ក្នុងករណីនេះបណ្តាលអោយមានរងរបួសធ្ងន់ចំនួន៤នាក់(ស្រី២នាក់)និងខូតខាតម៉ូតូស្រាលចំនួន២គ្រឿង។មូលហេតុមកពីអ្នកបើកបររថយន្តបើកលឿននិងខ្វះការប្រុងប្រយ័ត្ន។