បុរសម្នាក់ លង់ទឹកស្លាប់ពេលទៅដាក់មងតែម្នាក់ឯង

176

ស្រុកកោះធំ៖ បុរសម្នាក់បានជិះកង់ចេញពីផ្ទះទៅម្នាក់ឯង ដាក់មងតែម្នាក់ឯងហើយមិនឃើញត្រឡប់មកផ្ទះវិញ បងប្អូនប្រពន្ធ និងកូន ក៏មានការសង្ស័យ បាននាំគ្នាទៅតាមរកមើលស្រាប់ប្រទះឃើញលង់ទឹកស្លាប់ក្នុងទឹកអូរ។ហេតុការណ៏នេះបានកើតឡើងកាលពីថ្ងៃទី០៩ខែកក្កដាឆ្នាំ២០១៧ វេលាម៉ោង១៩នឹង ៣០នាទី នៅចំណុច អូរខ្ពប ខាងត្បូងផ្លូវថ្មី ស្ថិតក្នុងភូមិ ខ្ពប ឃុំ សំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។ ជនរងគ្រោះ ដែលស្លាប់មានឈ្មោះ ជា មោគ ភេទ ប្រុសអាយុ ៤៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅៗភូមិ ខ្ពប ឃុំ សំពៅពូន ស្រុក កោះធំ ខេត្ត កណ្តាល ។ បើតាមប៉ូលីសបានឲ្យដឹងថា មុនពេលកើតហេតុម៉ោងប្រមាណ១៥នាទី ជនរងគ្រោះ បានជិះកង់ចេញពីផ្ទះទៅម្នាក់ឯង ដាក់មងនៅចំណុចអូរខ្ពប ក្រោយភូមិ ខាងត្បូងផ្លូវថ្មី ស្ថិតក្នុងភូមិខ្ពប ឃុំសំពៅពូ ស្រុកកោធំ ខេត្តកណ្តាល ។ ពេលទៅបាត់ជនរងគ្រោះយូរមិនឃើញត្រឡប់ មកផ្ទះវិញ បងប្អូនប្រពន្ធ និងកូន ក៏មានការសង្ស័យ បាននាំគ្នាទៅរកមើល បានឃើញខោ អាវ ជនរងគ្រោះដាក់ទុកនៅក្បែរផ្លូវក៏នាំគ្នាដើរក តាម មាត់អូរជុំវិញ ហើយមិនឃើញជនរងគ្រោះ ក៏នាំគ្នាចុះរាវក្នុងទឹកអូរតាមប្រឡាយមង ក៍ប្រទះឃើញសពជនរងលង់ទឹកស្លាប់ក្នុង ទឹកអូរជម្រៅទឹកប្រហែល១.៣០ម៉ែត្រ។ពេលនោះបងប្អូនក្រុមគ្រួសារបាននាំសាកសពជនរងគ្រោះយកមកលំនៅដ្ឋាន ។ បន្ទាប់មកបានរាយការណ៍ជូន ប៉ុស្តិ៍រដ្ឋបាលសំពៅពូន ក្រោយពីបានទទួលព័ត៌មាន ផ្នែកជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកកោះធំ បានចុះទៅដល់កន្លែងកើតហេតុ មានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូពេទ្យ ផ្នែកជំនាញ និង ក្រុមគ្រួសារសព ដើម្បីធ្វើការពិនិត្យសាកសពជនរងគ្រោះ ឃើញថាជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ ពាក់ព័ន្ធករណីអ្វីផ្សេងឡើយ គឺពិតជាលង់ទឹកស្លាប់ ប្រាកដមែន។ ក្រោយការពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសព ជូនក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

Comments

comments