ស្រុកស្អាង៖ នៅថ្ងៃម្សិលមិញ នាយការិលយ័ប្រឆាំងជួញដូរមនុស្សនៃស្នងការដ្ឋានខេត្តកណ្តាល បានសហការជាមួយកំលាំងអធិការស្រុកស្អាងបានចុះបង្ក្រាបហាងការហ្វេដែលមានបង្កប់សេវាផ្លូវភេទចំនួនពីរគោលដៅដែលស្ថិតនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។សមត្ថកិច្ចដែលបានចុះប្រត្តិបត្តិការបង្គ្រាបបានអោយដឹងថាការបង្គ្រាបទីតាំងនេះធ្វើឡើងដោយមានការរាយការណ៍ពីប្រជាពលរដ្ឋមកស្នងការដ្ឋាននគបាលដើម្បីស្រាវជ្រាវទីតាំងហាងលក់កាហ្វេចំនួន២កន្លែងឃាត់ខ្លួននារីបម្រើផ្លូវភេទចំនួន៦នាក់។ជាក់ស្តែង គោលដៅទី១មានម្ចាស់ផ្ទះឈ្មោះ ស៊ីណា រស់នៅភូមិព្រែករុនឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្តាលបានរត់គេចខ្លួនហើយសមត្ថកិច្ចបានឃាត់នារីបំរើសេវាផ្លូវភេទចំនួន៤នាក់ដែលស្នាក់នៅក្នុងហាងបំរើ ផ្លូវភេទនេះតែម្តង។ គោលដៅទី០២ហាងការហេ្វមុខកំពុងដឃាត់នារីចំនួន២នាក់ បច្ចប្បុន្ននៅក្នុងហាង បម្រើសេវាសញ្ចាកម្ម នេះតែម្តង។លោក វរសេនីយ៍ត្រី រស់សាវិន នាយការិយាលយ័ប្រឆាំងការជូញដូរមនុស្សនៃស្នងការដ្ឋានខេត្តកណ្តាលបានអោយដឹងថាក្រោយពីបានពិនិត្យមើលទីតាំងខាងលើមានសញ្ចារកម្មដោយមានរូបភាពលក់កាហ្វេសេវាកោសជប់ម៉ាស្សាបង្កប់សេវាជួញដូរផ្លូវភេទឈានដល់ការឃាត់ខ្លួនតែម្តង។ក្រោយពីឃាត់ខ្លួននារីបម្រើសេវាកម្មផ្លូវភេទចំនួន៦នាក់ហើយដោយបានយោបល់ពីរឧត្តមស្នងការខេត្តនិងព្រះរាជអជ្ញាសាលាដំបូងខេត្តកណ្តាលបានអោយនារីទាំង៦នាក់មកអប់រំដើម្បីកិច្ចសន្សាបញ្ឈប់កុំប្រព្រឹត្តអំពើសញ្ចារកម្មបន្តទៀតពេលអបរំហើយសមត្ថកិច្ចអោយវិញក្រឡប់ទស្រុកកំណើតវិញ។ចំណែកម្ចាស់បើកហាងដែលគេចខ្លួននោះត្រូវបានកសាងសុំណុំរឿងតាមនិតិវិធីដើម្បីចាត់ចែងទៅតាមច្បាប់។សូមញ្ជាក់ផងដែថាម្ចាស់ផ្ទះដែលបានជួលអោយអ្នកបើករកស៊ីបន្តបានមកទទួលខុសត្រូវហើយសមត្ថកិច្ចបានធ្វើកិច្ចសន្សាមិនអោយម្ចាស់ផ្ទះជួលបន្តត្រូវបិទទ្វារបណ្តោះអាសន្នលុះត្រាតែសុំអនុញ្ញាត្តិច្បាប់ត្រឹមត្រូវអោយបើក៕