ស្រុកខ្សាច់កណ្តាល៖ ជម្លោះក្នុងរង់ផឹកស៊ីបានធ្វេីអោយបុរសពីរនាក់ឈានដល់ការបង្កហឹង្សាដោយចេតនាបណ្តាលម្នាក់របួសមុខនឹងម្នាក់ទៀតរបួសឆ្អឹងជំនីបានកេីតឡេីងនៅថ្ងៃម្សិលមិញនៅចំណុចភូមិជ្រៃលាស់ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនរងគ្រោះ មានឈ្មោះ ជា យូរះ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិជ្រៃលាស់ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បណ្តាលឲ្យ(របួសឆ្នឹងជំនីផ្នែកខាងក្រោយជំហៀងខាងស្តាំ)។ ជនសង្ស័យ០១នាក់ទៀតឈ្មោះ រឿន តូច (ហៅ ព្រើត) ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិជ្រៃលាស់ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ វត្តុតាងចាប់យក៖ដំបងឈើ ០១កំណាត់។ សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃទី ០៣.០៩.២០១៧ វេលាម៉ោង ១៦:០០នាទី ជនរងគ្រោះ និងជនសង្ស័យ បានផឹកស្រាជាមួយគ្នា ពេលស្រវឹងស្រាបាននាំគ្នាលេងបៀរ ហើយមានទំនាស់ពាក្យសម្តី ជាមួយគ្នា ស្រាប់តែជនសង្ស័យស្ទុះទៅចាប់ប្រចាច់កជនរងគ្រោះ ពេលនោះបានប្រតាយប្រតបគ្នា ជនសង្ស័យក៏រអិលជើងដួលបោកក្បាលទៅនឹងជើងដំកល់ផ្ទះបណ្តាលឲ្យបែក ចិញ្ចើមខាងស្តាំ ភ្លាមនោះជនសង្ស័យបានស្ទុះយកដំបងឈើ (ដើមពិលទឹក) វាយទៅលើជនរងគ្រោះត្រូវឆ្អឹងជំនីខាងស្តាំផ្នែកខាងក្រោយបណ្តាលឲ្យមានរបួស ហើយជនសង្ស័យបានយកដុំថ្មគប់ បន្ទប់ទឹកកំពុងតែសាងសងបណ្តាលឲ្យបែកឥដ្ឋមួយចំនួននិងដាច់ត្រចៀកទ្ទារ បន្ទាប់មកជនរងគ្រោះបានទូរស័ព្ទប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលជ័យធំ កម្លាំងប៉ុស្តិ៍ចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី។