ក្រុមហ៊ុនយក្សAkzoNobel ចូលរួមជាដៃគូរសំអាតសមុទ្រធំបំផុតក្នុងប្រវត្តិសាស្ត្រ

160

ការសំអាតកាកសំណល់ប្លាស្ទិកចេញពីមហាសមុទ្រត្រូវបានសំអាតកាន់តែច្រើនក្រោយវត្តមានក្រុមហ៊ុនយក្ស AkzoNobel បានចូលរួមជាមួយអង្គការ The Ocean Cleanup ដើម្បីជួយសំអាតការបំពុលដោយសារតែនាវា។ ភាពជាដៃគូចូលរួមជាមួយអង្គការ AkzoNobel បានផ្តល់នូវបច្ចេកទេសទំនើប ទប់ស្កាត់ការធ្លាយប្រេងរបស់កប៉ាល់ ការប្រមូលកាកសំណល់ប្លាស្ទិក ដែលអង្គការThe Ocean Cleanup សម្រាប់រយៈពេល ៥ឆ្នាំទៅមុខ។ វាគឺជាការជួយទៅអង្គការកាពារបរិស្ថានបានយ៉ាងធំបំផុត ហើយការសំអាតនេះនឹងផ្តើមធ្វើនៅមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងរយៈពេល១២ខែខាងមុខ។

19239627_201566723700633_857895735_n

ការជួយពីសំណាក់ក្រុមហ៊ុនAkzoNobel លើការផ្តល់បច្ចេកវិទ្យាទំនើប ការទប់ស្កាត់មិនឱ្យមានការធ្លាយប្រេង និងសារធាតុពុលចូលសមុទ្រ និងកាកសំណល់ជាដើមនោះ គឺជាការរួមចំណែកធំមួយជួយសំអាតសមុទ្រព្រោះថា AkzoNobel គឺក្រុមហ៊ុន កប៉ាល់ដែលមានកប៉ាលធំជាងគេបំផុតមួយ។ ដើម្បីប្រមូលសំរាមចេញពីសមុទ្រ សកម្មភាពជាច្រើនត្រូវបានគេបង្កើតឡើងតាមរយៈរូបភាពអង្គការ ដើម្បីចាប់យកសំរាម និងកាកសំណល់ចេញពីទឹកសមុទ្រ។ គួរបញ្ជាក់ដែរថា សំរាមដែលប្រមូលបានទាំងអស់គឺត្រូវបានយកចេញពីសមុទ្រ និងដឹកទៅកាន់កន្លែងកែច្នៃជាផលិតផលប្រើប្រាស់បន្ត៕ ដោយ ដាវ៉ុន

Comments

comments