ការ​សម្រាល​កូន​របស់​ស្ត្រី​ជនជាតិ​ព្នង​ ភូមិ​ដាក់​ដាម​ ( ខេត្ត​មណ្ឌលគិរី )​

323

B

ជនជាតិ​ព្នង​ គឺ​ជា​ក្រុម​កុលសម្ព័ន្ធ​ខ្មែរ​ដើម​មួយ​ប្រភេទ​ ដែល​ រស់​នៅ​ក្នុង​តំបន់​ភូមិភាគ​ឦសាន​ដូចជា​៖ នៅ​ខេត្ត​រតនគិរី​ មណ្ឌលគិរី​ និង​ក្រចេះ។ ជនជាតិ​នេះ​មាន​ទំនៀមទម្លាប់​ប្រពៃណី​ជា​ ច្រើន​ ដែល​ដូនតា​បាន​បន្សល់​ទុក​កេរមរតក​តាំង​ពី​សម័យ​អតីតកាល​រហូត​ដល់​បច្ចុប្បន្នកាល​ ហើយ​នៅ​តែ​ខិតខំ​គោរព​ប្រណិប័តន៍​ តាម​គន្លង​ជំនឿ​បុរាណ​ដដែល​ដូចជា​៖ “ការ​សម្រាល​កូន​”ជាដើម ។

១-ការ​សម្រាល​កូន​តាម​លក្ខណៈ​បុរាណ​របស់​ជនជាតិ​ព្នង​:

នៅ​មុន​ពេល​សម្រាល​កូន​ ឬ​ឆ្លង​ទន្លេ​របស់​ស្ត្រី​ជនជាតិ​ ព្នង​ បុរស​ជា​ប្ដី​បាន​ត្រៀម​រៀបចំ​ម្ហូប​អាហារ​ នំ​ចំណី​ ផ្លែឈើ​ និង​ សម្ភារៈ​ប្រើប្រាស់​ទុក​ជា​ស្រេច ។ ជា​ពិសេស​ គឺ​ការ​សង់​រោង​តូច​ មួយ​សម្រាប់​ទុក​ឲ្យ​ប្រពន្ធ​ និង​កូន​របស់​ខ្លួន​រស់​នៅ​ទីនោះ​មួយ​រយៈ​ ពេល​ខ្លី ។

កាល​បើ​ប្រពន្ធ​បាន​ឆ្លង​ទន្លេ​ហើយ​ បុរស​ជា​ប្ដី​ក៏​នាំ​ប្រពន្ធ​ កូន​ទៅ​សម្រាក​នៅ​ទីនោះ ។ នៅ​ពី​មុខ​រោង​នេះ​ គេ​មាន​ដោត​ដើម​ បបុស​ទុក​ជា​សញ្ញា​សម្រាប់​សម្គាល់​ ដើម្បី​ការពារ​ប្រេត​ ព្រាយ​ បិសាច​ ឬ​ពួក​អារក្ស​ព្រៃភ្នំ​ បង់បត់​នានា​ កុំ​ឲ្យ​ចូល​មក​បៀតបៀន​

ឬ​យាយី​ដល់​រោង​ដែល​មាន​ស្ត្រី​កូន​ខ្ចី ។ ការ​ដោត​បបុស​នេះ​ គឺ​គ្មាន​ ឣ្វី​ក្រៅ​ពី​ប្រាថ្នា​បួងសួង​សុំ​សេចក្ដី​សុខកាយ​ សប្បាយ​ចិត្ត​ចំពោះ​ ប្រពន្ធ​កូន​ឡើយ​ ដើម្បី​រស់​នៅ​ជួបជុំ​គ្នា ។

២-អំណោយ​ជូន​យាយ​ឆ្មប ​:

ចំពោះ​អំណោយ​ជូន​យាយ​ឆ្មប​ គឺ​គ្មាន​អ្វី​ក្រៅ​ពី​ជូន​ទៅ​ តាម​សទ្ធា​ទឹកចិត្ត​ និង​កម្រិត​ជីវភាព​ទេ ។

-បើ​សិន​ជា​គ្រួសារ​ណា​ មាន​ជីវភាព​ធូរធារ​ គេ​អាច​ជូន​ ជ្រូក​មួយ​គូ​ ឬ​គោ​មួយ​គូ​ ឬ​ក៏​ក្របី​មួយ​គូ​ ។

-បើ​សិន​ជា​គ្រួសារ​ណា​ មាន​ជីវភាព​ក្រីក្រ​ គេ​អាច​ជូន​ មាន់​មួយ​គូ​ ‘មាន់​ពណ៌​ស​មួយ និង​ពណ៌​ខ្មៅ​មួយ’ ។

-បើ​សិន​ជា​គ្រួសារ​ណា​ មាន​ជីវភាព​ក្រីក្រ​បំផុត​ មិន​ បាច់​ជូន​ក៏​បាន​ដែរ ។

៣-ប្រពន្ធ​ស្លាប់ ​ប្ដី​ចាប់ផ្ដើម​ចេញ​ពី​ភូមិ​

ប្រសិន​ជា​ ការ​ឆ្លង​ទន្លេ​របស់​ស្ត្រី​ជនជាតិ​ព្នង​ស្លាប់​ ‘ព្រាយ​ក្រឡាភ្លើង​’ពេល​នោះ​ពួក​អ្នក​ភូមិ​ អ្នក​ស្រុក​ និង​មេកន្ទ្រាញ​ ភូមិ​ ក៏​នាំ​គ្នា​និរទេស​ដេញ​បុរស​ ដែល​ត្រូវ​ជា​ប្ដី​នោះ​ ឲ្យ​ចាកចេញ​ពី​ ភូមិ​ស្រុក​ខ្លួន​ចំនួន​ ៣​ខែ​ ឬ​១០០​ថ្ងៃ​ ដោយ​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ព្រៃ​ ស្មសាន​ ស្ងាត់ជ្រងំ​ កម្សត់​តែ​ម្នាក់​ឯង ។ ពី​ព្រោះ​ពួក​អ្នក​ភូមិ​ អ្នក​ស្រុក​ និង​មេកន្ទ្រាញ​ភូមិ​ មាន​ជំនឿ​ថា​៖ “បើ​បុរស​ណា​មាន​ ប្រពន្ធ​ស្លាប់​ក្នុង​ពេល​ឆ្លង​ទន្លេ​ បុរស​នោះ​ គឺ​ជា​មនុស្ស​ចង្រៃ​បំផុត”។

លុះ​ដល់​ពេល​វេលា​ផុត​កំណត់​ ៣​ខែ​ ឬ​១០០​ថ្ងៃ​ ពេល​ នោះ​ពួក​អ្នក​ភូមិ​ អ្នក​ស្រុក​ និង​មេកន្ទ្រាញ​ភូមិ​ ក៏​អនុញ្ញាត​ឲ្យ​បុរស​ កម្សត់​ប្រពន្ធ​ស្លាប់​ចោល​នោះ​ អាច​វិលត្រឡប់​មក​រក​ផ្ទះ​សម្បែង​ ខ្លួន​វិញ​ ហើយ​រស់​នៅ​តាម​លក្ខណៈ​សាមញ្ញ​ដូច​មនុស្ស​ដទៃ​ទៀត​ ក្នុង​ភូមិ​ដែរ ។

ហេតុនេះ​ហើយ​ ទំនៀមទម្លាប់​ប្រពៃណី​ ឆ្លង​ទន្លេ​របស់​ស្ត្រី​ ជនជាតិ​ព្រៃ​ភ្នំ​ព្នង​ តាម​លក្ខណៈ​បុរាណ​នៅ​ក្នុង​ភូមិភាគ​ឦសាន​ ប្រទេស​កម្ពុជា​ គឺ​ពុំ​សូវ​មាន​ច្រើន​ឡើយ ។ ដោយ​សារ​គេ​យល់​ថា​ បញ្ហា​នេះ​មាន​លក្ខណៈ​តឹង​រឹង​ ហើយ​ចាប់​បង្ខំ​ចិត្ត​ប្ដី​ឲ្យ​ចាកចេញ​ពី​ ផ្ទះ​សម្បែង​ និង​កូន​ ព្រម​ទាំង​បន្ថែម​ទម្ងន់​អម្រែក​ទុក្ខ​ទឹកភ្នែក​ ព្រាត់​ ប្រាស់​ប្រពន្ធ​សំណព្វ​ចិត្ត​ទាំង​អាឡោះ​អាល័យ​គ្មាន​ថ្ងៃ​ត្រឡប់​មក​ជួប​ គ្នា​វិញ​ ហើយ​រស់​នៅ​តាម​កម្មផល​ព្រហ្មលិខិត​ កម្រិត​វាសនា​ មនុស្ស​លោក ។ដោយ​ លី គូលេនសមុទ្រ

A

Comments

comments