បារាំង ផ្សព្វផ្សាយដល់កម្ពុជា អំពីការធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំពិព័រណ៍ពិភពលោក ឆ្នាំ២០២៥

99

សេចក្ដីជូនដំណឹង បានឲ្យដឹងថា ប្រទេសបារាំងធ្លាប់បានធ្វើជាម្ចាស់ផ្ទះ រៀបចំពិព័ណ៍ពិភពលោកធំៗ ចំនួនប្រាំដងរួមហើយ កាលពីសតវត្សទី១៩ គឺនៅឆ្នាំ១៨៥៥ ឆ្នាំ១៨៧៨ ឆ្នាំ១៨៨៩ និងឆ្នាំ១៩០០ ព្រមទាំងបានរៀបចំពិព័រណ៍អន្ដរជាតិ មួយស្ដីពីសិល្បៈ និងបច្ចេកទេសក្នុងជីវភាពទំនើបកាលពីឆ្នាំ១៩៣៧។

ការរៀបចំពិព័រណ៍ពិភពលោកដ៏ធំនៅឆ្នាំ២០២៥ ក្នុងសម័យកាលនៃការវិវឌ្ឍន៍បច្ចេកវិទ្យានេះ នឹងធ្វើឲ្យប្រទេសបារាំងក្លាយទៅជាទីកន្លែងនៃការផ្លាស់ប្ដូរ ការរីកចម្រើន និងការបង្កើតថ្មី ម្ដងទៀត។

បើតាមលោក ប៉ាស្គាល់ ឡាម៉ី បានឲ្យដឹងថា ពិព័រណ៍ពិភពលោកនេះ ក៏ជាឱកាសមួយសម្រាប់ប្រទេស និងប្រជាពលរដ្ឋបារាំងធ្វើការគូសបញ្ជាក់សាជាថ្មី អំពីការបើកទូលាយរបស់ខ្លួន ទៅកាន់ពិភពលោក និងការប្រកាន់ខ្ជាប់របស់បារាំងចំពោះគុណតម្លៃជាសារវន្ដរបស់សាកលលោក។

ប្រទេសម្ចាស់ផ្ទះ រៀបចំពិព័រណ៍នេះ នឹងត្រូវជ្រើសរើសជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០១៨ តាមរយៈការបោះឆ្នោតពីសំណាក់ប្រទេសចំនួន១៧០ ដែលជាសមាជិកការិយាល័យ ពិព័ណ៍អន្ដរជាតិ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ៕

Comments

comments