ប៉ូលិសសិង្ហបុរី ចាប់ខ្លួនអតីតចារកម្មវៀតណាមម្នាក់ បម្រុងរត់ចូលដីម៉ាឡេស៊ី (សិង្ហបុរី)៖ អតីតមន្ត្រីចារកម្មវៀត

139

(សិង្ហបុរី)៖ អតីតមន្ត្រីចារកម្មវៀតណាមម្នាក់ ដែលអាជ្ញាធរវៀតណាមផ្ទាល់កំពុងតាមចាប់ខ្លួន ក្រោមបទចោទប្រកាន់ថាមានបំណងទម្លាយឯកសារសំងាត់រដ្ឋ ត្រូវបានចាប់ ខ្លួននៅក្នុងប្រទេសសិង្ហបុរី។ នេះបើតាមមេធាវីម្នាក់ ដកស្រង់ដោយសារព័ត៌មាន Daily Mail នៅថ្ងៃអង្គារ ទី០២ ខែធ្នូ ឆ្នាំ២០១៧។

លោក Phan Van Anh Vu ជាអតីតមន្ត្រីចារកម្មវៀតណាម និងជាមហាសេដ្ឋីអចលនទ្រព្យម្នាក់ផងនោះ ត្រូវបានប៉ូលិសសិង្ហបុរីចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន នៅប៉ុស្តន៍ត្រួតពិនិត្យ Tuas ខណៈលោកកំពុងព្យាយាមរត់ចូលទៅក្នុងទឹកដីម៉ាឡេស៊ី។ ដោយឡែក ទាក់ទិននឹងការចាប់ខ្លួននេះដែរ មេធាវីរបស់លោក គឺលោក Remy Choo បាននិយាយថា លោកបានជួបជាមួយក្រុមគ្រួសាររបស់លោក Vu ដែលបានអះអាងថាក្រៅតែពីជាមហាសេដ្ឋីអចលនទ្រព្យ លោក Vu ក៏ជាអតីតមន្ត្រី ចារកម្មវៀតណាមម្នាក់ផងដែរ។ «គ្រួសារកូនក្ដីរបស់ខ្ញុំ បានបង្ហាញក្ដីព្រួយបារម្ភជាខ្លាំងខ្លាចក្រែងលោក Vu ត្រូវគេធ្វើបត្យាប័នទៅកាន់ប្រទេសវៀតណាមវិញ ហើយខ្ញុំអាច បញ្ជាក់បានថាគាត់បានស្នើសុំសិទ្ធិជ្រកនៅក្នុងប្រទេសអឺរ៉ុប ប៉ុន្តែខ្ញុំមិនអាចប្រាប់ថាប្រទេសណាមួយនោះទេ»។ នេះជាការលើកឡើងរបស់លោក Remy Choo។

គួរបញ្ជាក់ថា ប៉ូលិសវៀតណាម ក្នុងទីក្រុងដាណាង កាលពីប៉ុន្មានថ្ងៃមុននេះ បានចោទប្រកាន់ថា លោក Phan Van Anh Vu មានអាយុ៤២ឆ្នាំថាមានបំណងទម្លាយ ឯកសារសំងាត់រដ្ឋ ប៉ុន្តែមិនបានបញ្ជាក់អ្វីលម្អិតនោះទេ រីឯអាជ្ញាធរសិង្ហបុរី ក៏មិនទាន់បានធ្វើការអត្ថាធិប្បាយអ្វីនៅឡើយដែរ៕

 

 

Comments

comments