លោក ដូណាល់ ត្រាំ ហៅរបបដឹកនាំអ៊ីរ៉ង់ថា «ជារបបឃោរឃៅ និងពុករលួយ»

101

ថ្លែងនៅលើបណ្ដាញ Twitter លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «ប្រជាជនអ៊ីរ៉ង់ កំពុងធ្វើការតវ៉ាប្រឆាំងនឹងរបបឃោរឃៅ និងពុករលួយ…ប្រជាជនអ៊ីរ៉ង់មាន ម្ហូបបរិភោគតិចតួច រីឯអតិផរណាកាន់តែធំ និងគ្មានសិទ្ធិមនុស្ស»។ កាលពីថ្ងៃចន្ទ ប្រធានាធិបតីអាមេរិករូបនេះ ក៏បាននិយាយបែបចំអកដែរថា របបដឹកនាំអ៊ីរ៉ង់បច្ចុប្បន្ន ដល់ពេលត្រូវផ្លាស់ប្ដូរ ហើយដែលការលើកឡើងបែបនេះបានបង្កឱ្យរដ្ឋាភិបាលទីក្រុងតេហរ៉ង់ក្ដៅស្លឹកត្រចៀកជាខ្លាំង​ រហូតដល់ព្រមានសហរដ្ឋអាមេរិកកុំឱ្យលូកដៃចូល ក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។

គួរបញ្ជាក់ថា បាតុកម្មតវ៉ានៅក្នុងប្រទេសអ៊ីរ៉ង់បានផ្ទុះឡើងដំបូង កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន នៅក្នុងទីក្រុង Mashhad ដោយក្រុមអ្នកតវ៉ា បានប្រមូលផ្ដុំគ្នានៅតាម ដងផ្លូវដើម្បីសម្ដែងការប្រឆាំងជំទាស់នឹងការឡើងថ្លៃទំនិញ និងអំពើពុករលួយ។ បាតុកម្មតវ៉ានេះ ដែលបានឈានចូលថ្ងៃទី០៦ បានបណ្ដាលឱ្យមនុស្ស២២នាក់ បាត់បង់ជីវិត និងមនុស្សជាង៤៥០នាក់ត្រូវបានចាប់ខ្លួន៕

Comments

comments