ការលិចនាវា នៅ Colombie

159

យ៉ាងហោចណាស់មានមនុស្ស ៦នាក់បានស្លាប់និង ៣១ នាក់
កំពុងបាត់ខ្លួន បន្ទាប់ពីលិចនាវាកំសាន្្ដមួយ ផ្ទុុកអ្នកដំណើរ
១៧០នាក់ នាថ្ងៃអាទិត្យ ទី ២៥ ខែមិថុនា នៅ Colombie លើ
បឹង Guatapé តំបន់ ទេសចរណ៍មួយ ។

បើតាមអ្នកដំណើរម្នាក់ ដែលរួសរានមានជីវិត ថានាវានេះ
ផ្អៀងយ៉ាងខ្លាំង ហាក់នឹងក្រឡាប់ មុនលិចក្នុងរយៈ់ពេល
យ៉ាងឆាប់ តែប៉ុន្មាន នាទីប៉ុណ្ណោះ មានមនុស្ស តាន់តាប់
នៅជាន់ខាងក្រោម ទី១ ទី២ ឯអ្នក ដំណើរទៀតសោត
គ្មានអាវជីវិត ។

ជាមេរៀនមួយ ដល់ជនរួមជាតិ ចៀសវាង នាវាជាជាន់ៗ
ដាក់មនុស្សច្រើន គ្មានអាវជីវិត គ្រោះថ្នាក់មានគ្រប់ពេល !៕

Comments

comments